• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ស្ថាប័នពាណិជ្ជកម្មវៀតណាមឧទ្ទេសនាមពីចំណុចថ្មីក្នុង​ការវិនិយោគនៅឥណ្ឌា

នាថ្ងៃទី ១២ កុម្ភៈ ស្ថាប័នពាណិជ្ជកម្មវៀតណាមនៅឥណ្ឌាបានរៀបចំសិក្ខាសាលាអនឡាញប្រកបដោយជោគជ័យដោយប្រធានបទ “ថវិកាឥណ្ឌាឆ្នាំ ២០២៥ និងឱកាសសម្រាប់សហគ្រាសវៀតណាមវិនិយោគនៅឥណ្ឌា”។

នៅក្នុងសិក្ខាសាលានេះ លោក Manan Agarwal នាយកក្រុមហ៊ុនប្រឹក្សាយោបល់ KrayMan Consultants LLP អ្នកជំនាញផ្នែកប្រឹក្សាពាណិជ្ជកម្ម ពន្ធ និងនីតិវិធីរដ្ឋបាលនៅប្រទេសឥណ្ឌា បានផ្តល់អនុសាសន៍សម្រាប់សហគ្រាសវៀតណាមក្នុងការវិនិយោគ និងអភិវឌ្ឍន៍នៅក្នុងទីផ្សារឥណ្ឌា។ លើសពីនេះ រដ្ឋាភិបាលឥណ្ឌាក៏ផ្តោតលើការកែទម្រង់គោលនយោបាយនាំចេញ-នាំចូល លើកទឹកចិត្តដល់ការអភិវឌ្ឍន៍ផលិតកម្ម វាយនភ័ណ្ឌ ថាមពលកកើតឡើងវិញ កសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធ។

សិក្ខាសាលាអនឡាញ “ថវិកាឥណ្ឌាឆ្នាំ ២០២៥ និងឱកាសសម្រាប់សហគ្រាសវៀតណាមវិនិយោគនៅឥណ្ឌា”។ រូបថត៖ Phan Tùng/VOV – New Delhi

ថ្លែងមតិនៅសិក្ខាសាលានេះ លោក Bui Trung Thuong ទីប្រឹក្សាពាណិជ្ជកម្មវៀតណាមប្រចាំនៅឥណ្ឌាបានសង្កត់ធ្ងន់ថា គោលនយោបាយថ្មីរបស់ឥណ្ឌាគឺជាឱកាសដ៏ល្អសម្រាប់សហគ្រាសវៀតណាមក្នុងការវិនិយោគ សហប្រតិបត្តិការ និងពង្រីកការអភិវឌ្ឍន៍ក្នុងទីផ្សារនេះ។ លោកបានបញ្ចាក់ថា ស្ថាប័នពាណិជ្ជកម្មវៀតណាមនៅឥណ្ឌានឹងបន្តរួមដំណើរ និងជួយសហគ្រាសវៀតណាមក្នុងការតភ្ជាប់ វិនិយោគ និងអភិវឌ្ឍន៍នាពេលខាងមុខ។

បន្ទាប់ពីសន្និសីទ ស្ថាប័នពាណិជ្ជកម្មវៀតណាមប្រចាំនៅឥណ្ឌាបានផ្ញើឯកសារ និងការវិភាគលម្អិតអំពីថវិកាឆ្នាំ ២០២៥-២០២៦ ដល់សហគ្រាសដែលចូលរួមសិក្ខាសាលា ដើម្បីជួយឧបត្ថម្ភសហគ្រាសវៀតណាមយល់កាន់តែច្បាស់អំពីទីផ្សារឥណ្ឌា៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

កាណាដាអះអាងពីការឱ្យ​តម្លៃចំពោះ​ទំនាក់ទំនងជាមួយវៀតណាម

កាណាដាអះអាងពីការឱ្យ​តម្លៃចំពោះ​ទំនាក់ទំនងជាមួយវៀតណាម

នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយពីការិយាល័យអគ្គទេសាភិបាលកាណាដា មុនពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម ទៅកាន់កាណាដា លោកស្រី​អគ្គទេសាភិបាល លូអ៊ីស អាប៊ួរ បានឱ្យ​ដឹងថា ក្នុងអំឡុងពេលដំណើរទស្សនកិច្ចនេះ លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ តូ​ ឡឹម នឹងចូលរួមក្នុងសកម្មភាពនានានៅទីក្រុងអូតាវ៉ា ដើម្បីបន្ត​ពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

Top