• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ស្ថាប័នតំណាងការទូតរបស់វៀតណាមរួមជាមួយខេត្ត ក្រុងនានាជំរុញការធ្វើសមាហរណកម្មអន្តរជាតិ

អនុរដ្ឋមន្រ្តីអចិន្រ្តៃយ៍ការបរទេស លោក Bui Thanh Son
 

នារសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ នៅទីក្រុង Da Nang បានប្រព្រឹត្តិទៅកិច្ចសន្ទនា ដោយប្រធានបទ “ រួមជាមួយខេត្តក្រុងនានា ជំរុញការធ្វើសមាហរណកម្មអន្តរជាតិ” រវាងឯកអគ្គរដ្ឋទូត អគ្គកុងស៊ុលវៀតណាមប្រចាំនៅបរទេស ជាមួយខេត្តក្រុងនានានៅភាគកណ្ដាលវៀតណាម។

ថ្លែងនៅក្នុងពិធីនេះ ថ្នាក់ដឹកនាំខេត្ត ក្រុងនៅតំបន់ភាគកណ្ដាលវៀតណាមមានគោលបំណងថា៖ ស្ថាប័នតំណាងការទូតវៀតណាមប្រចាំនៅបរទេសផ្ដល់ការយកចិត្តទុកដាក់ជួយឧបត្ថម្ភខេត្ត ក្រុងដើម្បីទាក់ទងជាមួយវិនិយោគិនយុទ្ធសាស្ត្រ សម្ព័ន្ធក្រុមហ៊ុនធំៗ ដែលមានមានសមត្ថភាពហិរញ្ញវត្ថុនិងបច្ចេកវិទ្​យាជឿនលឿនលើគ្រប់វិស័យ។ ថ្លែងនៅក្នុងកិច្ចសន្ទនានេះ អនុរដ្ឋមន្រ្តីអចិន្រ្តៃយ៍ការបរទេស លោក Bui Thanh Son បានឲ្យដឹងថា ប្រធានស្ថានប័នតំណាងវៀតណាមនៅបរទេសនឹងធ្វើជាស្ពានតភ្ជាប់ ជួយឧបត្ថម្ភ ដល់កិច្ចសហប្រតិបត្តិការអន្តរជាតិ ក៏ដូចជាទាញយកប្រភពកម្លាំងពីខាងក្រៅ ដើម្បីបម្រើការអភិវឌ្ឍសេដ្ឋកិច្ច សង្គមរបស់ខេត្ត ក្រុងនានាផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ទំនិញវៀតណាមស្វែងរកឱកាសបន្ថែមទៀតនៅក្នុងទីផ្សារចិននិងអាស៊ាន

ទំនិញវៀតណាមស្វែងរកឱកាសបន្ថែមទៀតនៅក្នុងទីផ្សារចិននិងអាស៊ាន

ដោយមានអាជីវកម្មចូលរួមជាង ១២០ ស្តង់វៀតណាមនៅតែជាតំបន់តាំងពិព័រណ៍ដ៏ធំបំផុតមួយរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅក្នុងពិព័រណ៍ចិន-អាស៊ានលើកទី ២៣ (CAEXPO) ដែលបានប្រារព្ធឡើងចាប់ពីថ្ងៃទី ១៧-២១ ខែកញ្ញា នៅទីក្រុងណាននីង តំបន់ស្វយ័ត Zhuang ក្វាងស៊ី ប្រទេសចិន។

Top