• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ស្ថានភាពអាហ្គានីស្ថាន៖ អគ្គលេខាធិការណាតូសង្កត់ធ្ងន់ទៅលើមេរៀនបទពិសោធន៍

លោកអគ្គលេខាធិការ Stoltenberg សង្កត់ធ្ងន់ថា ណាតូត្រូវតែដាក់ចេញសំណួរដ៏ធំមួយ ក៏ដូចជាត្រូវតែយល់ដឹងឲ្យបាន ច្បាស់លាស់ហេតុអ្វីៗ កងកម្លាំងអាហ្គានីស្ថានដែលត្រូវបានអង្គការនេះបណ្ដុះបណ្ដាល បំពាក់និងជួយឧបត្ថម្ភក្នុងអំឡុងពេលច្រើនឆ្នាំកន្លងមក មិនអាចប្រយុទ្ធប្រឆាំងនឹងតាលីបង់យ៉ាងខ្លាំងក្លាដូចកាលពីមុនឡើយ។

ខ្មាន់កាំភ្លើងតាលីបង់ម្នាក់នៅទីក្រុងកាប៊ូលនៅថ្ងៃទិ១៦ សីហា ឆ្នាំ២០២១។ (រូបថត៖ Xinhua/VNA)


អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) គួរតែវាយតម្លៃយ៉ាងស្មោះត្រង់ពី មូលហេតុនៃការដួលរលំ “យ៉ាងឆាប់រហ័សនិងគួរឲ្យភ្ញាក់ផ្អើល” របស់រដ្ឋាភិបាលអាហ្គា នីស្ថាន រួមជាមួយកងកម្លាំងប្រដាប់អាវុធផ្ទាល់ខ្លួន នៅចំពោះមុខតាលីបង់។ នេះបើ តាមការថ្លែងរបស់អគ្គលេខាធិការណាតូ លោក Jens Stoltenberg នៅសន្និសីទសារ ព័ត៌មានកាលពីថ្ងៃទី១៧ ខែសីហា បន្ទាប់ពីកិច្ចប្រជុំពិសេសរបស់ឯកអគ្គរដ្ឋទូតណាតូ សំដៅពិភាក្សាអំពីស្ថានភាពអាហ្គានីស្ថាន។

លោក Stoltenberg ក៏បានឲ្យដឹងថែមទៀតថា ក្នុងប៉ុន្មានសប្ដាហ៍កន្លងមក ការ ដួលរលំផ្នែកយោធានិងនយោបាយរបស់អាហ្គានីស្ថានបានប្រព្រឹត្តទៅដោយល្បឿនយ៉ាងលឿនមិនអាចទាយទុកជាមុនបានឡើយ។ លោកអគ្គលេខាធិការ Stoltenberg សង្កត់ធ្ងន់ថា ណាតូត្រូវតែដាក់ចេញសំណួរដ៏ធំមួយ ក៏ដូចជាត្រូវតែយល់ដឹងឲ្យបាន ច្បាស់លាស់ហេតុអ្វីៗ កងកម្លាំងអាហ្គានីស្ថានដែលត្រូវបានអង្គការនេះបណ្ដុះ បណ្ដាល បំពាក់និងជួយឧបត្ថម្ភក្នុងអំឡុងពេលច្រើនឆ្នាំកន្លងមក មិនអាចប្រយុទ្ធ ប្រឆាំងនឹងតាលីបង់យ៉ាងខ្លាំងក្លាដូចកាល ពីមុនឡើយ។

អ្នកដឹកនាំណាតូចាត់ទុកថា អង្គការនេះនឹងត្រូវបានដកមេរៀនបទពិសោធន៍ជា ច្រើនតាមរយៈបញ្ហានេះ ប៉ុន្តែអាទិភាព នា បច្ចុប្បន្ន
គឺជម្លៀស ពលរដ្ឋចាកចេញពីប្រទេសអាស៊ីនិរតីមួយនេះកាន់តែឆាប់កាន់តែល្អ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ប្រេស៊ីលចូលកាន់តំណែងជាប្រធាន BRICS ជាផ្លូវការ

ប្រេស៊ីលចូលកាន់តំណែងជាប្រធាន BRICS ជាផ្លូវការ

កាលពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៥ ប្រទេសប្រេស៊ីលបានចូលកាន់តំណែងជាប្រធានប្តូរវេននៃក្រុមសេដ្ឋកិច្ចទើបលេចចេញជួរមុខនៅលើពិភពលោក (BRICS) ជាផ្លូវការ។ នេះជាលើកទីបួនហើយដែលប្រេស៊ីលបានចូលកាន់តំណែងជាប្រធាន BRICS។

Top