ព័ត៌មាន
ស្ថានទូតវៀតណាមប្រចាំនៅអាមេរិក ប្រារព្ធពិធីអបអរសាទរខួបលើកទី ៥០ ទិវារំដោះភាគខាងត្បូង និងបង្រួបបង្រួមប្រទេសជាតិ
ក្នុងបរិយាកាសដ៏ឧឡារិក និងរំជួលចិត្តនៃពិធីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហរដ្ឋ អាមេរិក លោក Nguyen Quoc Dung បានសង្កត់ធ្ងន់លើអត្ថន័យប្រវត្តិសាស្ត្រដ៏ធំធេងនៃជ័យជំនះថ្ងៃទី ៣០ មេសា ដែលជាការបញ្ចប់សង្គ្រាម បើកចេញយុគសម័យថ្មីសម្រាប់ប្រជាជនវៀតណាម៖ សន្តិភាព ឯកភាព និងអភិវឌ្ឍន៍។
លោកឯកអគ្គរដ្ឋទូតក៏បានអះអាងពីការអភិវឌ្ឍន៍គួរឲ្យកត់សម្គាល់ក្នុងទំនាក់ទំនងវៀតណាម - សហរដ្ឋអាមេរិក ពីការប្រឈមមុខដាក់គ្នាក្លាយជាការសន្ទនា ពីអតីតសត្រូវទៅភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ នេះជាលទ្ធផលនៃដំណើរការផ្សះផ្សារ កិច្ចខិតខំប្រឹងប្រែង និងសុច្ឆន្ទៈឥតឈប់ឈរ ពីភាគីទាំងសងខាង។ លោកឯកអគ្គរដ្ឋទូត Nguyen Quoc Dung បានចាត់ទុកថា ពិធីនេះក៏ជាឱកាសមួយដើម្បីថ្លែងអំណរគុណចំពោះមនុស្សជំនាន់មុនៗ ដែលបានពលីជីវិតដើម្បីឯករាជ្យជាតិ ហើយបានសង្កត់ធ្ងន់លើទំនួលខុសត្រូវរបស់ជំនាន់បច្ចុប្បន្ន ជាពិសេសអ្នកដែលធ្វើការក្នុងវិស័យកិច្ចការបរទេស ក្នុងការបន្តពង្រឹងនិងអភិវឌ្ឍន៍ទំនាក់ទំនងវៀតណាម-អាមេរិក ក្នុងបរិបទអន្តរជាតិដែលមានបញ្ហាប្រឈមជាច្រើន ដូចបច្ចុប្បន្ន៕