• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ស្ថានទូតវៀតណាមប្រចាំនៅចិន រៀបចំពិធីបុណ្យតេតសហគមន៍ ដើម្បីទទួលអំណរឆ្នាំជូតទោស័ក ២០២០

ស្ថានទូតវៀតណាមប្រចាំនៅចិនបានរៀបចំពិធីបុណ្យតេតសហគមន៍ ដើម្បីអបអរសាទរឆ្នាំថ្មីប្រពៃណីវៀតណាម - ឆ្នាំជូតទោស័ក ២០២០ ដោយមានការចូលរួមរបស់កម្មាភិបាលនិងបុគ្គលិក មកពីស្ថាប័នតំណាងបេស​កម្ម​វៀតណាម​ប្រចាំនានាប្រចាំនៅទីក្រុង ប៉េកាំង រួមទាំងបងប្អូនអាណិកជនវៀតណាមនិងនិស្សិតដែលកំពុងរស់​នៅ​ ធ្វើការនិងសិក្សានៅប្រទេសចិនយ៉ាងច្រើនកុះករផងដែរ។

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅចិន លោក Pham Sao Mai ជូនកាដូដល់អាណិកជននៅចិន

អញ្ជើញថ្លែងមតិក្នុងពិធីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅចិន លោក Pham Sao Mai បានជូនដំណឹងដល់ប្រជាជនអំពីសមិទ្ធិផលសេដ្ឋកិច្ចន យោបាយ-សង្គមរបស់វៀតណាមក្នុងឆ្នាំ ២០១៩ ។ ទន្ទឹមនឹងនេះ លោកឯកអគ្គរដ្ឋទូត Pham Sao Mai បានវាយតម្លៃខ្ពស់ចំពោះស្មារតីសាមគ្គីភាពនិងជួយគ្នាទៅវិញទៅមក ក៏ដូចជាការឆ្ពោះទៅស្រុកកំណើតរបស់សហគមន៍ជនវៀតណាមនៅចិនផងដែរឬរ។ លោកឯកអគ្គរដ្ឋទូត Pham Sao Mai មានបំណងថា៖

“ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម - ឆ្នាំជូតទោស័ក២០២០នេះ ខ្ញុំមានគោលបំណងចង់ឲ្យសហគមន៍ជនវៀតណាមនៅចិន គប្បីបង្កើនចំណងសាមគី្គភាព សេចក្តីស្រឡាញ់និងជួយគ្នាទៅវិញទៅមក ព្រមទាំងឆ្ពោះទៅកសាងមាតុប្រទេសឲ្យកាន់តែល្អប្រសើរផងដែ។ ស្ថានទូតវៀតណាមប្រចាំនៅចិនជានិច្ចកាលជាផ្ទះរួមរបស់សហគមន៍ជនវៀតណាមទាំងអស់គ្នាផងដែរ ”៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

លោក​នាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង៖ ការប្រឡងប្រណាំងត្រូវតែ​កើតចេញពី ដង្ហើមនៃជីវិត ដោយយកលទ្ធផលជារង្វាស់

លោក​នាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង៖ ការប្រឡងប្រណាំងត្រូវតែ​កើតចេញពី «ដង្ហើមនៃជីវិត» ដោយយកលទ្ធផលជារង្វាស់

នៅរសៀលថ្ងៃទី ៦ ​ខែកក្កដា នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង ប្រធានក្រុមប្រឹក្សា​ប្រឡងប្រណាំង និងកោត​សរសើរ​មជ្ឈិម បានដឹកនាំសម័យប្រជុំលើកទីពីរ ដើម្បីបូកសរុបការងារប្រឡងប្រណាំងនិងកោត​​សរសើរសម្រាប់រយៈពេល​៦ខែដើមឆ្នាំ ២០២៦ និងអនុវត្តភារកិច្ចសំខាន់ៗសម្រាប់រយៈពេល ៦ ខែចុងឆ្នាំ ២០២៦។

Top