ព័ត៌មាន
ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា រៀបចំពិធីគោរពវិញ្ញាណក្ខន្ធ និងបើកសៀវភៅក្រាំងមាសមរណទុក្ខអតីតប្រធានរដ្ឋ លោក Tran Duc Luong
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Nguyen Minh Vu រួមជាមួយនឹងកម្មាភិបាលនិងបុគ្គលិកស្ថានទូត ទីភ្នាក់ងារអម ស្ថានទូត សហគ្រាសវៀតណាម និងបងប្អូនអាណិកជនវៀតណាមបានចំណាយពេល ១ នាទីស្មឹងស្មាត់ រំលឹកវិញ្ញាណក្ខ័ន្ធអតីតប្រធានរដ្ឋ លោកTran Duc Luong។
សសេរក្នុងសៀវភៅក្រាំងមាសមរណទុក្ខ និងចូលរួមរំលែកទុក្ខក្នុងពិធីគោរពវិញ្ញាណក្ខន្ធ តំណាងព្រះមហាក្សត្រ នរោត្តម សីហមុនី រដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាលកម្ពុជា គណបក្សប្រជាជនកម្ពុជា ក្រសួង មន្ទីរ ស្ថាប័ន និងអាជ្ញាធរមូលដ្ឋាននៃព្រះរាជាណាចក្រកម្ពុជា សុទ្ធតែបានចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅ ជាមួយបក្ស រដ្ឋ និងប្រជាជនវៀតណាម ចំពោះមរណភាពរបស់អតីតប្រធានរដ្ឋ លោក Tran Duc Luong។
នាព្រឹកថ្ងៃដដែល តំណាងការទូតនៃបណ្តាប្រទេសអាស៊ានប្រចាំនៅកម្ពុជា ដូចជាឯកអគ្គរដ្ឋទូតម៉ាឡេស៊ី និងឯកអគ្គរដ្ឋទូតប្រ៊ុយណេ ក៏បានមកគោរព វិញ្ញាណក្ខន្ធ និងចុះសៀវភៅក្រាំងមាសមរណទុក្ខរំលឹកវិញ្ញាណក្ខន្ធអតីតប្រធានរដ្ឋវៀតណាម លោក Tran Duc Luong ផងដែរ៕