• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ស៊ីហ្គេម៣២៖ វៀតណាមនាំមុខគេ ដោយសម្រេចបានមេដាយមាស ១០៧ គ្រឿង

ប្រតិភូកីឡាវៀតណាមទំនងជាមានឱកាសសម្រេចបានមេដាយមាសចំនួន ១២០គ្រឿង ដូចនឹងគោលដៅដែលបានដាក់ចេញដែរ។
Dinh Anh Hoang និង Tran Mai Ngoc នាំមកជូនប្រតិភូកីឡាវៀតណាមនូវមេដាយមាសដំបូងគេ ក្នុងប្រភេទកីឡា វាយកូនឃ្លីលើតុ នៅស៊ីហ្គេម៣២ (រូបថត៖ VOV)

គិតត្រឹមម៉ោង ២១ ថ្ងៃទី១៤ ខែឧសភា ក្នុងក្របខ័ណ្ឌនៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី ៣២ (ស៊ីហ្គេម ៣២) ដែលបានប្រារព្ធឡើងនៅកម្ពុជា ប្រតិភូកីឡាវៀតណាមដណ្ដើមបានមេដាយមាសចំនួន ២០ គ្រឿងបន្ថែមទៀត ដោយបង្កើនចំនួនមេដាយមាសសរុបឡើងដល់ ១០៧ គ្រឿង បន្តរក្សាចំណាត់ថ្នាក់លេខ ១ លើតារាងសមិទ្ធិផល។ ក្រុមកីឡាថៃឈរលំដាប់លេខ ២ ដោយមេដាយមាស ៩១ គ្រឿង ។

ជាក់ស្តែង ប្រតិភូកីឡាវៀតណាមទំនងសម្រេចបានមេដាយមាសចំនួន ១២០ គ្រឿង ដូចនឹងគោលដៅដែលបានដាក់ចេញដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

វៀតណាមចាត់ទុកសហរដ្ឋអាមេរិកជាដៃគូសំខាន់ចម្បងជានិច្ច

វៀតណាមចាត់ទុកសហរដ្ឋអាមេរិកជាដៃគូសំខាន់ចម្បងជានិច្ច

នៅរសៀលថ្ងៃទី ២ ខែវិច្ឆិកា នៅទីក្រុងហាណូយ អញ្ជើញទទួលជួបលោក Pete Hegseth រដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាម លោកអគ្គលេខាបក្ស តូ ឡឹម បានបញ្ជាក់ថា វៀតណាមចាត់ទុកសហរដ្ឋអាមេរិកជា ដៃគូមួយក្នុងចំណោមដៃគូសំខាន់ចម្បងជានិច្ច ដោយមានបំណងចង់បន្តពង្រឹងកិច្ច សហប្រតិបត្តិការទ្វេភាគីយ៉ាងទូលំទូលាយលើគ្រប់វិស័យ ដើម្បីផលប្រយោជន៍របស់ ប្រជាជននៃប្រទេសទាំងពីរ។

Top