• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ស៊ីហ្គេម ៣២៖ ឧបនាយករដ្ឋមន្ត្រីលោក Tran Luu Quang លើក​ទឹកចិត្ត​ដល់​ស្មារតីប្រកួតរបស់ប្រតិភូកីឡាវៀតណាម

ស៊ីហ្គេម ៣២ មិនត្រឹមតែជាកន្លែងសម្រាប់ការប្រកួតប៉ុណ្ណោះទេ ថែមទាំងជាកន្លែងសម្រាប់កីឡាករបង្ហាញពីស្មារតីវៀតណាម វប្បធម៌វៀតណាម កម្លាំងពលំរបស់ប្រជាជនវៀតណាម។ លោកបានស្នើឲ្យកីឡាករកីឡាការិនីចូលរួមប្រកួតជាមួយស្មារតីកីឡាប្រកបដោយភាពថ្លៃថ្នូរ និងនាំមកនូវភាពត្រចះត្រចង់ជូនមាតុភូមិ ។
ឧបនាយករដ្ឋមន្ត្រីលោក Tran Luu Quang លើកទឹកចិត្តដល់ស្មារតីប្រកួតរបស់ប្រតិភូកីឡាវៀតណាម (រូបថត៖ VGP/Hai Minh)

នារសៀលថ្ងៃទី ៤ ឧសភានៅរាជធានីភ្នំពេញ កម្ពុជា ឧបនាយករដ្ឋមន្ត្រីលោក Tran Luu Quang បានអញ្ជើញទៅភូមិកីឡានៃព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម ៣២) ដើម្បីទស្សនា និងលើកទឹកចិត្តដល់ស្មារតីប្រកួតរបស់គណៈប្រតិភូកីឡាវៀតណាម មុនពិធីបើកស៊ីហ្គេម ៣២។ អញ្ជើញថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រីលោក Tran Luu Quang បានសង្កត់ធ្ងន់ថា៖ ស៊ីហ្គេម ៣២ មិនត្រឹមតែជាកន្លែងសម្រាប់ការប្រកួតប៉ុណ្ណោះទេ ថែមទាំងជាកន្លែងសម្រាប់កីឡាករបង្ហាញពីស្មារតីវៀតណាម វប្បធម៌វៀតណាម កម្លាំងពលំរបស់ប្រជាជនវៀតណាម។ លោកបានស្នើឲ្យកីឡាករកីឡាការិនីចូលរួមប្រកួតជាមួយស្មារតីកីឡាប្រកបដោយភាពថ្លៃថ្នូរ និងនាំមកនូវភាពត្រចះត្រចង់ជូនមាតុភូមិ ។

គណៈប្រតិភូកីឡាវៀតណាមបានចូលរួមស៊ីហ្គេមលើកទី៣២ នៅកម្ពុជា ដោយមានសមាជិកចំនួន ១ ០០៣ នាក់ ក្នុងនោះមានកីឡាករចំនួន ៧០២ នាក់ ចូលរួមប្រកួតលើប្រភេទកីឡាចំនួន  ៣០/៣៦ ជាមួយវិញ្ញាសាចំនួន ៤៤៦/៥៨៣ ហើយខិតខំប្រឹងប្រែងដណ្ដើមបានមេដាយមាសចំនួនពី ៨៩ ទៅ ១២០ គ្រឿង ហើយជាប់ចំណាត់ថ្នាក់កំពូលក្នុងចំណោមបណ្ដាប្រទេសចូលរួមផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

កាណាដាអះអាងពីការឱ្យ​តម្លៃចំពោះ​ទំនាក់ទំនងជាមួយវៀតណាម

កាណាដាអះអាងពីការឱ្យ​តម្លៃចំពោះ​ទំនាក់ទំនងជាមួយវៀតណាម

នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយពីការិយាល័យអគ្គទេសាភិបាលកាណាដា មុនពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម ទៅកាន់កាណាដា លោកស្រី​អគ្គទេសាភិបាល លូអ៊ីស អាប៊ួរ បានឱ្យ​ដឹងថា ក្នុងអំឡុងពេលដំណើរទស្សនកិច្ចនេះ លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ តូ​ ឡឹម នឹងចូលរួមក្នុងសកម្មភាពនានានៅទីក្រុងអូតាវ៉ា ដើម្បីបន្ត​ពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

Top