• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ស៊ីហ្គេម ៣១៖ ឈ្នះលើក្រុម U២៣ មីយ៉ាន់ម៉ា ក្រុម U២៣ វៀតណាមមានឱកាស ធំឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ

ជ័យជម្នះលើក្រុម U២៣ មីយ៉ាន់ម៉ា ជួយឲ្យគ្រូបង្វឹក លោក Park Hang-seo និងកូនសិស្ស បើកទ្វារឈានចូលវគ្គបន្ទាប់ នៅ ពេលដែលមាន ៧ ពិន្ទុ ឈរចំណាត់ថ្នាក់ទី១ ក្នុងពូលដោយគម្លាត ១ ពិន្ទុច្រើនជាង U២៣ ឥណ្ឌូនេស៊ី និង U២៣ មីយ៉ាន់ម៉ា។
  ប្រធានក្រុម Do Hung Dung អបអរគ្រាប់បាល់តែមួយគត់ដែលនាំមកនូវជ័យជំនះសម្រាប់ក្រុម U២៣ វៀតណាម លើក្រុម U២៣ មីយ៉ាន់ម៉ា។ (រូបថត៖ VNA)  

កាលពីថ្ងៃទី១៣ ខែឧសភា ថ្វីត្បិតតែជួបការលំបាកជាច្រើនទល់នឹងក្រុម U២៣ មីយ៉ាន់ម៉ា ក្នុងការប្រកួតបាល់ទាត់បុរសពូល A ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ៣១ នៅ កីឡាដ្ឋាន Viet Tri (Phu Tho) ក៏ដោយ ប៉ុន្តែដោយគ្រាប់បាល់តែមួយគ្រាប់របស់ប្រធាន ក្រុម Do Hung Dung នោះ ក្រុម U២៣ វៀតណាមមានឱកាសដ៏ធំ ដើម្បីឈានចូល វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ជ័យជម្នះលើក្រុម U២៣ មីយ៉ាន់ម៉ា ជួយឲ្យគ្រូបង្វឹក លោក Park Hang-seo និងកូនសិស្ស បើកទ្វារឈានចូលវគ្គបន្ទាប់ នៅពេលដែលមាន ៧ ពិន្ទុ ឈរចំណាត់ថ្នាក់ទី១ ក្នុងពូលដោយគម្លាត ១ ពិន្ទុច្រើនជាង U២៣ ឥណ្ឌូនេស៊ី និង U២៣ មីយ៉ាន់ម៉ា។ ក្នុងការប្រកួតជុំចុងក្រោយនៅថ្ងៃទី ១៥ ខែឧសភា ក្រុម U២៣ វៀតណាម នឹងជួបក្រុម U២៣ ទីម័រខាងកើត៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top