• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សេដ្ឋកិច្ចវៀតណាមនឹងមានការរីកចម្រើននៅឆ្នាំ២០២២

នៅឆ្នាំ ២០២២នេះ សេដ្ឋកិច្ចវៀតណាមនឹងមាន ពណ៌ភ្លឺស្វាង បើទោះបីជានៅតែរងផលប៉ះពាល់ពីការរាតត្បាតនៃជំងឺកូវីដ ១៩ ក៏ដោយ។

វៀតណាមស្ថិតក្នុងចំណោមប្រទេសដែលមានការគ្របដណ្តប់វ៉ាក់សាំងខ្ពស់បំផុត ក្នុងពិភព លោក។ ជាងនេះទៅទៀតនោះគឺ គោលនយោបាយសម្របខ្លួនប្រកបដោយសុវត្ថិភាព មានភាពបត់បែន និងការគ្រប់គ្រងជំងឺប្រកបដោយប្រសិទ្ធភាព។ ទាំងអស់នេះត្រូវបានចាត់ទុកថាជាមូលដ្ឋានដ៏សំខាន់សម្រាប់សេដ្ឋកិច្ចស្តារឡើងវិញយ៉ាងឆាប់រហ័ស។ នោះគឺជាការព្យាករណ៍របស់អង្គការ ស្ថាប័នហិរញ្ញវត្ថុ និងសហគមន៍ធុរកិច្ចជាច្រើននៅពេលវាយតម្លៃអំពីសេដ្ឋកិច្ច វៀតណាមក្នុងឆ្នាំ ២០២២។

នៅក្នុងឯកសារបំពេញបន្ថែមជាប្រចាំនៃរបាយការណ៍ទស្សនវិស័យអភិវឌ្ឍន៍អាស៊ីឆ្នាំ ២០២១ ដែលទើបប្រកាសនាពេលថ្មីៗនេះ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅរក្សាការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់វៀតណាមនៅឆ្នាំ ២០២២  នៅកម្រិត ៦,៥%។ ADB ជឿជាក់ថា ការនាំចេញនឹងបន្តជាកម្លាំងជំរុញសម្រាប់កំណើន។

លោក Nguyen Minh Cuong ប្រធានសេដ្ឋវិទូនៃធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំនៅវៀតណាមបានឲ្យដឹងថា៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មដែលវៀតណាមបានចុះហត្ថលេខា បានបើកឱកាសជាច្រើនសម្រាប់ការទាក់ទងផ្ទាល់នឹងទីផ្សារនាំចេញរបស់វៀតណាម។ វៀតណាមអាចមើលឃើញកាលានុវត្តភាពសម្រាប់ទាក់ទង់ផ្ទាល់នឹងទីផ្សារនោះ ដែលជួយសម្រួលដល់ការអភិវឌ្ឍផលិតកម្មក្នុងស្រុកពីឧស្សាហកម្ម កសិកម្មដល់សេវាកម្ម។

យោងតាមធនាគារ HSBC សេដ្ឋកិច្ចវៀតណាមអាចទទួលបានឡើងវិញអត្រាកំណើន GDP របស់ខ្លួនក្នុងកម្រិត ៦,៨% នៅឆ្នាំ ២០២២ ហើយភាគច្រើនអាស្រ័យលើវិនិយោគិនបរទេសដែលវិលត្រឡប់មកវិញនៃ ដោយផ្តោតលើវិស័យផលិតកម្មនិងការអភិវឌ្ឍបៃតង។

លោក Tim Evans អគ្គនាយកធនាគារ HSBC វៀតណាមបានវាយតម្លៃថា៖ វៀតណាមនឹងបន្តជាគោលដៅគួរឲ្យទាក់ទាញសម្រាប់ការវិនិយោគផ្ទាល់ពីបរទេស។ ប្រការវិជ្ជមានគឺ FDI ជាច្រើនផ្តោតលើការអភិវឌ្ឍបៃតង ហើយនេះនឹងក្លាយជាឱកាសថ្មី ហើយវាក៏នឹងគាំទ្រដល់វិស័យផលិតកម្មនៅក្នុងប្រទេសវៀតណាមផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

បន្ទាប់ពីបានបញ្ចប់ដោយជោគជ័យនូវសកម្មភាពក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី និងចូលរួមអបអរសាទរខួបលើកទី ៨០ នៃទិវាជ័យជំនះការពារជាតិដ៏មហិមា ចាប់ពីថ្ងៃទី ៨-១១ ឧសភា រសៀលថ្ងៃទី ១១ ឧសភា (ម៉ោងក្នុងស្រុក) អគ្គលេខាបក្ស លោកតូ ឡឹម និងលោកជំទាវភរិយា រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីអាកាសយានដ្ឋាន Vnukovo ២ នៃរដ្ឋធានីម៉ូស្គូ សហព័ន្ធរុស្ស៊ី ដោយបំពេញដំណើរទស្សនកិច្ចថ្នាក់រដ្ឋទៅកាន់សាធារណរដ្ឋបេឡារុស តបតាមការអញ្ជើញរបស់ប្រធានាធិបតីនៃសាធារណរដ្ឋបេឡារុស Aleksandr Lukashenko។

Top