សេដ្ឋកិច្ចរដ្ឋត្រូវតែត្រូវបានបង្កើតឡើងសម្រាប់ជា “ទីបង្អែក” សំខាន់ៗអំពី៖ សន្តិសុខ និងអធិបតេយ្យភាពសេដ្ឋកិច្ច; បទប្បញ្ញត្តិ ស្ថិរភាព និងភាពធន់; ដឹកនាំសម្រាប់វិស័យឯកជន; ដឹកនាំក្នុងការច្នៃប្រឌិត និងបច្ចេកវិទ្យាស្នូល ហើយជាទីបង្អែកនៃស្តង់ដារអភិបាលកិច្ច និងភាពសុចរិត នៅក្នុងសេដ្ឋកិច្ច។ ទីបង្អែកទាំងនេះ ត្រូវតែផ្លាស់ប្តូរទៅជាកម្មវិធីសកម្មភាពជាក់លាក់ជាមួយនឹងគោលដៅច្បាស់លាស់ មានរង្វាស់ កាលបរិច្ឆេទ មានយន្តការត្រួតពិនិត្យនិងភិបាលកិច្ចច្បាស់លាស់។
បញ្ជាក់ឡើងវិញនូវតួនាទីសសរស្តម្ភស្ថិរភាព
នៅក្នុងសន្និសីទ
ថ្នាក់ដឹកនាំមជ្ឈិមបានបញ្ជាក់ម្តងទៀតថា
សេដ្ឋកិច្ចរដ្ឋគឺជាកម្លាំងមួយដែលតែងតែធានានូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព
និងស្ថិរភាពសង្គម។ សេដ្ឋកិច្ចរដ្ឋដែលត្រូវតែដើរតួនាទីនាំមុខគេនៅក្នុងយុគសម័យថ្មី
ប៉ុន្តែ ការដឹកនាំនេះត្រូវតែផ្អែកលើគុណភាព ប្រសិទ្ធ ភាព
និងសមត្ថភាពភាពជាអ្នកដឹកនាំ មិនមែនផ្អែកលើការឧបត្ថម្ភធន
ឬការខ្ចាត់ខ្ចាយធនធាននោះទេ។
តួនាទីដឹកនាំមិនមានន័យថា
បើកទូលាយដើមទុនក្នុងទ្រង់ទ្រាយធំដោយគ្មានប្រសិទ្ធភាពនោះទេ។ ផ្ទុយទៅវិញ មានន័យថា
បង្កើនភាពប្រកួតប្រជែង បង្កើនអត្រាធ្វើមូលដ្ឋានីយកម្មនៃបច្ចេកវិទ្យា
ការច្នៃប្រឌិតអភិបាលកិច្ចសាជីវកម្ម ការអនុវត្តការផ្លាស់ប្តូរឌីជីថល
និងផ្តោតលើការអភិវឌ្ឍបៃតងប្រកបដោយចីរភាព។
ទាំងនេះ
គឺជាការផ្លាស់ប្តូរក្នុងការត្រិះរិះ ពី
"ការរស់រានមានជីវិតតាមមាត្រដ្ឋាន" ទៅជា "ការរស់រានមានជីវិត
និងការអភិវឌ្ឍ ដោយផ្អែកលើប្រសិទ្ធភាព និងការប្រកួតប្រជែង"
នៅក្នុងបរិយាកាសសកលភាវូបនីយកម្ម។ លោក ង្វៀន ថាញ់ ងី ប្រធានគណៈកម្មាធិការគោលនយោបាយ
និងយុទ្ធសាស្ត្រមជ្ឈិមបានបញ្ជាក់ថា៖ “សេចក្តីសម្រេចចិត្តលេខ ៧៩ កំណត់ទស្សនៈថ្មី លើយន្តការសម្រាប់ការបែងចែក
ការគ្រប់គ្រង ការធ្វើអាជីវកម្ម និងការប្រើប្រាស់ធនធាននៃសេដ្ឋកិច្ចរដ្ឋ
ដោយសង្កត់ធ្ងន់លើចំណុចថ្មីៗ មានលក្ខណៈទម្លុះទម្លាយគឺ៖ យន្តការសម្រាប់
បែងចែកធនធានសេដ្ឋកិច្ចរដ្ឋត្រូវតែដំណើរការទៅតាមយន្តការ ទីផ្សារ។
ធនធានសេដ្ឋកិច្ចរដ្ឋត្រូវបានពិនិត្យឡើងវិញយ៉ាងពេញលេញ វាយតម្លៃតាមស្ថិតិ វាយតម្លៃ
និងរាប់បញ្ចូលតាមគោលការណ៍ទីផ្សារ។ វាយតម្លៃផលប៉ះពាល់ និងវិភាគអត្ថប្រយោជន៍សង្គម
និងការចំណាយនៃការវិនិយោគធនធានរូបវន្តរបស់រដ្ឋ ស្របតាមទម្លាប់ច្បាប់អន្តរជាតិ”។
ចំណុចមួយដែលបានលើកមកនៅក្នុងសន្និសីទគឺថា
សេដ្ឋកិច្ចរដ្ឋមិនគួរឯកោនោះទេ ប៉ុន្តែត្រូវតែលើកកម្ពស់
និងឧបត្ថម្ភដល់ការអភិវឌ្ឍវិស័យសេដ្ឋកិច្ចផ្សេងទៀត។
ការសម្របសម្រួលប្រកបដោយប្រសិទ្ធភាពក្នុងចំណោមវិស័យសេដ្ឋកិច្ចគឺជាអ្វីដែលបង្កើតកម្លាំងរួមបញ្ចូលគ្នា
នៃសេដ្ឋកិច្ចជាតិ។ ប្រការនេះត្រូវបានលោកអគ្គលេខាបក្សតូ
ឡឹមបញ្ជាក់យ៉ាងក្បោះក្បាយនៅក្នុងសន្និសីទ។
“សេដ្ឋកិច្ចរដ្ឋដ៏រឹងមាំមួយមិនមានន័យថា
ដើម្បីគ្របដណ្ដប់នោះទេ ប៉ុន្តែដើម្បីក្លាយជាជើងទម្រ បើកផ្លូវ
និងផ្តល់កម្លាំងចលករសម្រាប់សហគ្រាសឯកជនឱ្យចូលរួមកាន់តែស៊ីជម្រៅនៅក្នុងខ្សែសង្វាក់តម្លៃ
និងអភិវឌ្ឍន៍ឧស្សាហកម្មឧបត្ថម្ភ ដោយបង្កើនអត្រាធ្វើមូលដ្ឋានីយកម្ម
ដោយហេតុនេះបង្កើតជាចង្កោមឧស្សាហកម្មជាមួយក្រុមហ៊ុនឈានមុខគេដែលមានសមត្ថភាពប្រកួតប្រជែងក្នុងតំបន់
និងទូទាំងពិភពលោក។ ប្រសិនបើសេដ្ឋកិច្ចរដ្ឋដើរតួនាទីនាំមុខគេរបស់ខ្លួនបានល្អ
វិស័យឯកជននឹងមានមូលដ្ឋានគ្រឹះដើម្បីអភិវឌ្ឍន៍ប្រកបដោយចីរភាព
ហើយកម្លាំងរួមនៃសេដ្ឋកិច្ចនឹងកើនឡើងគួរឱ្យកត់សម្គាល់ដែរ”។ នេះបើយោងតាមប្រសាសន៍របស់លោកអគ្គលេខាបក្ស តូ ឡឹម។
អនុវត្តន៍យ៉ាងប្តូរផ្តាច់តាមរយៈសកម្មភាពជាក់ស្តែង
យុគសម័យថ្មីបើកចេញឱកាសជាច្រើន
ប៉ុន្តែក៏បង្ហាញពីបញ្ហាប្រឈមមិនតិចឡើយ។ ការផ្លាស់ប្តូរនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកល
ការប្រកួតប្រជែងបច្ចេកវិទ្យា តម្រូវការសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព...
ទាមទារឲ្យវៀតណាមមាន "ក្បាលម៉ាស៊ីនដឹកនាំ" ដ៏រឹងមាំដើម្បីរក្សាសន្ទុះ
និងទិសដៅ។ ដូច្នេះ សេដ្ឋកិច្ចរដ្ឋ នៅពេលដែលរៀបចំប្រកបដោយប្រសិទ្ធភាព
ដំណើរការដោយតម្លាភាព និងច្នៃប្រឌិត នឹងមិនត្រឹមតែជាសសរស្តម្ភស្ថិរភាពប៉ុណ្ណោះទេ
ប៉ុន្តែក៏ជាកម្លាំងនាំមុខគេក្នុងការសម្រេចបំណងប្រាថ្នាសម្រាប់ប្រទេសជាតិអភិវឌ្ឍន៍ដ៏រឹងមាំ
និងវិបុលភាពផងដែរ។
ឈរលើមូលដ្ឋាននោះ
តម្រូវការដាក់ចេញមិនត្រឹមតែបញ្ជាក់ពីតួនាទីរបស់សេដ្ឋកិច្ចដែលគ្រប់គ្រងដោយរដ្ឋប៉ុណ្ណោះទេ
ប៉ុន្តែសំខាន់ជាងនេះទៅទៀត គឺត្រូវធ្វើឱ្យជាក់ស្តែង តាមរយៈសកម្មភាព
និងយន្តការអនុវត្តច្បាស់លាស់។ ឧបនាយករដ្ឋមន្ត្រី លោកង្វៀន ហ័រប៊ិញ
បានបញ្ជាក់យ៉ាងច្បាស់ថា៖ “មានភារកិច្ចចំនួន ៩៩។
ភារកិច្ចទាំងនេះវិលជុំវិញខ្លឹមសារស្នូល។ នោះជា៖ ការកសាងក្របខ័ណ្ឌច្បាប់ដែលធ្វើសមកាលកម្មសម្រាប់ការអនុវត្តសេចក្តីសម្រេចចិត្ត;
ការអភិវឌ្ឍធនធានមនុស្សដែលមានគុណភាពខ្ពស់សម្រាប់ការអភិវឌ្ឍសេចក្តីសម្រេចចិត្ត;
ការកសាងហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រសម្រាប់ការអនុវត្តសេចក្តីសម្រេចចិត្ត;
ការបង្កើតយន្តការ និងគោលនយោបាយអនុគ្រោះជាក់លាក់ដើម្បីធានាការអនុវត្តសេចក្តីសម្រេចចិត្ត។
ទន្ទឹមជាមួយគ្នានោះ ចាំបាច់ត្រូវកំណត់ខ្លឹមសារឱ្យបានច្បាស់លាស់
ចាត់តាំងការទទួលខុសត្រូវ និងបង្កើតផែនទីបង្ហាញផ្លូវច្បាស់លាស់ដែរ សម្រាប់ភ្នាក់ងារ
និងមូលដ្ឋានក្នុងការប្រតិបត្តិ”។
ដូច្នេះ
ការអនុវត្តសេចក្តីសម្រេចចិត្តលេខ ៧៩ មិនមែនគ្រាន់តែជាកិច្ចការនយោបាយនៅចំពោះមុខប៉ុណ្ណោះទេ
ប៉ុន្តែជាជំហានមួយឆ្ពោះទៅរកការយល់ដឹង និងសកម្មភាព
ដោយដាក់សេដ្ឋកិច្ចដែលគ្រប់គ្រងដោយរដ្ឋ ជាតួនាទីជា "មគ្គុទ្ទេស"
ក្នុងដំណើរឆ្ពោះទៅរកយុគសម័យអភិវឌ្ឍន៍ថ្មីរបស់ប្រទេសជាតិ៕









