• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សេចក្តីថ្លែងការណ៍រួមវៀតណាម-ឈីលី៖ នាំទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុង ជ្រោយឱ្យកាន់តែស៊ីជម្រៅ ជាក់ស្ដែង និងមានប្រសិទ្ធភាព

ទទួលសេចក្ដីអញ្ជើញរបស់ប្រធានាធិបតីនៃសាធារណរដ្ឋឈីលី លោក Gabriel Boric Font ប្រធានរដ្ឋវៀតណាមលោក Luong Cuong បានធ្វើដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋឈីលីពីថ្ងៃទី ៩ ដល់ទី ១១ ខែវិច្ឆិកា។
រធានរដ្ឋវៀតណាមលោក Luong Cuong និងប្រធានាធិបតីឈីលី លោក Gabriel Boric Font បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោយល់គ្នារវាង​រដ្ឋមន្ត្រីនៃក្រសួងការពារ​ប្រទេស​ទាំងពីរ។ (រូបថត៖ Lam Khanh/TTXVN)
ក្នុងឱកាសនេះ ភាគីទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួម ដែលក្នុងនោះភាគីទាំងពីរបានឯកភាព​បន្តធ្វើឱ្យ ស៊ីជម្រៅថែមទៀតនូវភាពជាដៃគូគ្រប់ជ្រុងជ្រោយដែលបានបង្កើតឡើងក្នុងឆ្នាំ ២០០៧ ហើយបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តខិតខំប្រឹងប្រែងដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់អាស៊ី - ប៉ាស៊ីហ្វិកនិងលើពិភពលោក; ជំរុញសកម្មភាពជាន់ខ្ពស់ សំដៅតម្រង់ទិសការអភិវឌ្ឍ ទំនាក់ទំនងវៀតណាម - ឈីលី តាមរយៈដំណើរទស្សនកិច្ចទ្វេភាគី និងការជួបប្រាស្រ័យជាន់ខ្ពស់នៅសន្និសីទអន្តរជាតិ និងវេទិកាពហុភាគី; ពង្រឹងកិច្ចសហប្រតិបត្តិ ការរវាងស្ថាប័ននីតិប្បញ្ញត្តិ អាជ្ញាធរមូលដ្ឋាន អង្គការសិក្សាវិជ្ជា និងការផ្លាស់ប្តូរ ប្រជាជនជាមួយប្រជាជន; ពង្រឹងការសម្របសម្រួលដើម្បីលើកកំពស់ប្រសិទ្ធភាពនៃការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម និងឈីលី ក៏ដូចជាកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ដែលប្រទេសទាំងពីរជាសមាជិកផងដែរ។ ភាគីទាំងពីរបានចែករំលែកនូវភាពចាំបាច់នៃការបើកចំហទីផ្សារបន្ថែមទៀតសម្រាប់ផលិតផលកសិកម្មពីវៀតណាម និងឈីលី; បន្តដោះស្រាយនីតិវិធីបើកទីផ្សារសម្រាប់កសិផល និងជលផលនៃប្រទេសទាំងពីរ។
ប្រទេសទាំងពីរបានបញ្ជាក់សារជាថ្មីម្ដងទៀតនូវការប្ដេជ្ញាចិត្តជំរុញពហុភាគីនិយម និងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងយន្តការពហុភាគី។ ប្រទេសឈីលីបានសង្កត់ ធ្ងន់លើបំណងប្រាថ្នាចង់ចូលរួមកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុង តំបន់ (RCEP) ដើម្បីពង្រឹង និងរឹតបន្តឹងទំនាក់ទំនងជាមួយបណ្តាប្រទេសជាសមាជិក នៃកិច្ចព្រមព្រៀងនេះ។
ភាគីទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការដោះស្រាយវិវាទដែនសមុទ្រដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ជាពិសេសធម្មនុញ្ញអង្គការសហប្រជាជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកអគ្គលេខាបក្ស តូ ឡឹម ធ្វើទស្សនកិច្ចការងារនៅស្រុកកោះ Bach Long Vi

លោកអគ្គលេខាបក្ស តូ ឡឹម ធ្វើទស្សនកិច្ចការងារនៅស្រុកកោះ Bach Long Vi

នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ក្នុងកម្មវិធីការងារនៅទីក្រុង Hai Phong អគ្គលេខាបក្ស កុម្មុយនិស្តវៀតណាមលោក តូ ឡឹម និងក្រុមការងារមជ្ឈិមបានទៅសួរសុខទុក្ខនិង អង្កេតជីវភាពរបស់កម្មាភិបាលនិងប្រជាជនដែលកំពុងរស់នៅ និងធ្វើការនៅស្រុកកោះ Bach Long Vi។

Top