• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សេចក្តីថ្លែងការណ៍រួមរបស់វៀតណាម - ហុងគ្រីស្តីពីការបង្កើតភាពជាដៃគូដ៏ទូលំទូលាយ

ក្នុងឱកាសនៃដំណើរទស្សនកិច្ចជាផ្លូវការនៅហុងគ្រីរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្ត វៀតណាម លោក Nguyen Phu Trong តបតាមការអញ្ជើញរបស់នាយករដ្ឋមន្រ្តីហុងគ្រី លោក Viktor Orban ពីថ្ងៃទី៨ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ ភាគីទាំងពីរបានចេញសេច ក្តីថ្លែងការណ៍រួមវៀតណាម - ហុងគ្រីស្តីពីការបង្កើតភាពជាដៃគូដ៏ទូលំទូលាយ។

 អគ្គលេខាបក្ស លោក Nguyen Phu Trong និងនាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban នៅក្នុងសន្និសិទកាសែត

ក៏ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ អគ្គលេខាបក្ស លោក Nguyen Phu Trong បានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រី លោក Viktor Orban  ជួបសវនាការជាមួយប្រធានាធិបតី លោក Janos Ader ជួបពិភាក្សាជាមួយប្រធានរដ្ឋសភា Hende Csaba និងបានចូលរួមសន្និសីទថ្នាក់នាយកនៃបណ្តាសាកលវិទ្យាល័យហុងគ្រី - វៀត ណាម​ ព្រមទាំងបានទៅទស្សនាទីក្រុង Szentendre ផងដែរ។

នៅក្នុងជំនួបទាំងអស់ ភាគីទាំងពីរមានបំណងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងរវាងប្រទេសទាំងពីរតាម​រយៈ​ការបង្កើតភាពជាដៃគូដ៏ទូលំទូលាយរវាងវៀតណាមនិងហុងគ្រី។

ភាគីទាំងពីរបានព្រមព្រៀងគ្នាក្នុងការចែករំលែកបទពិសោធនិងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យឧស្សាហកម្ម ៤.០ កសិកម្មនិងឧស្សាហកម្មស្បៀងអាហារ ហិរញ្ញវត្ថុនិងពន្ធ ការគ្រប់គ្រងធនធានទឹក វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា  កិច្ចការពារធនធានធម្មជាតិនិងបរិស្ថានជាដើម។

ភាគីទាំងពីរបានព្រមព្រៀងគ្នា ដើម្បីបង្កើតលក្ខខណ្ឌអនុគ្រោះសម្រាប់ទំនិញរបស់ប្រទេសទាំងពីរអាចឈានចូល​ទីផ្សាររបស់គ្នា ក្នុងគោលបំណងបង្កើនការផ្លាស់ប្តូរទំនិញនិងសេវាកម្មដែលមានផលប្រយោជន៍ទៅវិញទៅ​មក​ រួមទាំងការជម្រុញឲ្យ ចុះហត្ថលេខានិងផ្តល់សច្ចាប័នយ៉ាងឆាប់ៗលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី​វៀត​ណាម​ - EU (EVFTA) ។

ភាគីទាំងពីរនឹងពង្រឹងថែមទៀតកិច្ចសហប្រតិបត្តិការក្នុងវិស័យសុខាភិបាល កិច្ចសហប្រតិបត្តិការក្នុងវិស័យការ​ពារជាតិ វិស័យអប់រំនិងបណ្តុះបណ្តាល រួមទាំងការផ្លាស់ប្តូរវប្បធម៌កីឡានិងទេសចរណ៍ជាដើម។

ភាគីទាំងពីរបានបញ្ជាក់ជាថ្មីម្តងទៀតពីតួនាទីស្នូលរបស់អង្គការសហប្រជាជាតិក្នុងការរក្សាសន្តិភាពនិងសន្តិសុខ​អន្តរជាតិ ការជម្រុញវិបុលភាពនិងការអភិវឌ្ឍប្រកបដោយនិរន្តរភាព។ រួមជាមួយគ្នានោះ បានសង្កត់ធ្ងន់លើគោលការណ៍នៃការដោះស្រាយជម្លោះដោយសន្តិវិធី មិនប្រើប្រាស់កម្លាំងឬការគំរាមកំហែងប្រើប្រាស់កម្លាំង ដោយឈរលើមូលដ្ឋានបណ្តាគោលការណ៍នៃច្បាប់អន្តរជាតិ និងធម្មនុញ្ញនៃអង្គការសហប្រជាជាតិ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

ក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៨ នៅទីក្រុងគូឡាឡាំពួ (ម៉ាឡេស៊ី) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៊ុយ ថាញ់ សឺន អញ្ជើញជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន ចិន និងស្វីស។

Top