• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សុក្រិតហេដ្ឋារចនាសម្ព័ន្ធមុខរបរនេសាទ៖ តំណតភ្ជាប់ដ៏សំខាន់មួយក្នុងការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ IUU

នៅក្នុងបរិបទដែលវៀតណាមកំពុងខិតខំប្រឹងប្រែងលុបបំបាត់ "កាតលឿង" របស់គណៈកម្មការអឺរ៉ុប (EC) ការសុក្រិតហេដ្ឋារចនាសម្ព័ន្ធមុខរបរនេសាទ ត្រូវបានកំណត់ថាជាដំណោះស្រាយសំខាន់មួយ ក្នុងការប្រយុទ្ធប្រ ឆាំងនឹងការនេសាទខុសច្បាប់ មិនរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU)។

ហេដ្ឋារចនាសម្ព័ន្ធនេសាទដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងការនេសាទ IUU (រូបថត៖ VNA)

លោក ង្វៀន ក្វាង ទួន អនុប្រធាននាយកដ្ឋានជលផលត្រួតពិនិត្យនេសាទ នៃក្រសួងកសិកម្មនិងបរិស្ថាន បានឲ្យដឹងថា៖ “ការបង្ហើយការងារជួសជួលកំពង់ផែនេសាទ ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធ និងបច្ចេកវិទ្យាប្រកបដោយសមកាលកម្ម នឹងក្លាយជាតំណភ្ជាប់ដ៏សំខាន់មួយនៅក្នុងខ្សែសង្វាក់ត្រួតពិនិត្យ IUU រួមចំណែកលើកកម្ពស់លក្ខណៈតម្លាភាព និងការតាមដានប្រភពដើមផលិតផល បំពេញតាមអនុសាសន៍របស់ EC និងឆ្ពោះទៅរកការលុបបំបាត់កាតលឿង IUU”។

ទីក្រុងហៃផុង គឺជាតំបន់មួយក្នុងចំណោមតំបន់ឈានមុខគេទូទាំងប្រទេសក្នុងការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងគ្មានការគ្រប់គ្រង (IUU)។ ក្នុងរូបថត៖ គ្រឿងសមុទ្រទើបចាប់បានថ្មីៗមកដល់កំពង់ផែនេសាទង៉ុកហៃ សង្កាត់ដូសើន ទីក្រុងហៃផុង។ រូបថត៖ VNA

នៅខេត្ត ក្វាង ងាយ ការវិនិយោគ និងការប្រកាសបើកកំពង់ផែនេសាទថ្មី កំពុងបំពេញតាមតម្រូវការសម្រាប់ការតាមដាន និងការត្រួតពិនិត្យនាវានេសាទ  តាមអនុសាសន៍របស់ EC។ លោក ង្វៀន ថាញ់ ហៀន អនុប្រធានក្រុមប្រឹក្សាភិបាលគ្រប់គ្រងកំពង់ផែនេសាទខេត្តក្វាងង៉ាយ បានឲ្យដឹងថា មូលដ្ឋានធានាថា នាវានេសាទទាំង ១០០% ធ្វើបច្ចុប្បន្នភាពទិន្នន័យទៅ VNFishbase គ្រប់គ្រងយ៉ាងតឹងរ៉ឹងនូវក្រុមនាវាដែលមិនបំពេញតាមតម្រូវការនេសាទ និងអនុវត្តការតាមដានតាមរយៈប្រព័ន្ធកម្មវិធីតាមដានអាហារសមុទ្រអេឡិចត្រូនិក (eCDT)។ ទាំងនេះគឺជាកត្តាសំខាន់ៗសម្រាប់តម្លាភាពខ្សែសង្វាក់នេសាទ។

ទន្ទឹមនឹងនេះ នៅទីក្រុងដាណាង កំពង់ផែនេសាទថូក្វាង   ក្នុងសង្កាត់ សឺនត្រា ទើបដំឡើងទៅជាកំពង់ផែស្តង់ដារថ្នាក់ទី ១ (កំពង់ផែដែលមានហេដ្ឋារចនាសម្ព័ន្ធទំនើប ទ្រង់ទ្រាយធំ បម្រើគោលដៅសេដ្ឋកិច្ចសង្គមរបស់ប្រទេសទាំងមូល ឬតំបន់អន្តរតំបន់)។ កំពង់ផែនេះត្រូវបានចាត់ទុកថាជាមជ្ឈមណ្ឌលត្រួតពិនិត្យ IUU ក្នុងតំបន់ ជាកន្លែងដែលអនុវត្តការគ្រប់គ្រងលើការចូល និងចេញរបស់នាវានេសាទ ត្រួតពិនិត្យបរិមាណចាប់បាននិងផ្ទៀងផ្ទាត់ និងបញ្ជាក់ប្រភពដើមនៃអាហារសមុទ្រសម្រាប់តំបន់ទាំងមូល៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកអគ្គលេខាបក្សតូ ឡឹម៖ ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ការខ្ជះខ្ជាយ និងភាពអវិជ្ជមាន គឺជាភារកិច្ចដ៏សំខាន់ពិសេស

លោកអគ្គលេខាបក្សតូ ឡឹម៖ ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ការខ្ជះខ្ជាយ និងភាពអវិជ្ជមាន គឺជាភារកិច្ចដ៏សំខាន់ពិសេស

អញ្ជើញថ្លែងសេចក្ដីសន្និដ្ឋាននៅជំនួបធ្វើការ លោកអគ្គលេខាបក្សតូ ឡឹម បានសង្កត់ធ្ងន់ថា ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ការខ្ជះខ្ជាយ និងភាពអវិជ្ជមាន គឺជាភារកិច្ចដ៏សំខាន់ពិសេស ជាប្រចាំ និងយូរអង្វែង ក្នុងការងារកសាង ពង្រឹងបក្ស និងប្រព័ន្ធនយោបាយ។

Top