• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សិង្ហ​បុរី​ឈាន​មុខគេ​ក្នុង​ការ​វិនិយោគ​នៅ​វៀតណាម​

នាថ្ងៃទី ២៨ ខែកុម្ភៈ ក្រសួងផែនការនិងវិនិយោគបានឲ្យដឹងថា មានប្រទេសនិងតំបន់ដែនដីចំនួន ៥១ ដែលកំពុងវិនិយោគនៅវៀតណាម។
តំបន់ឧស្សាហកម្មវៀតណាម-សិង្ហបុរី VSIP នៅទីរួមស្រុក Tan Uyen ខេត្ត Binh Duong។ (រូបថត៖ Vu Sinh/TTXVN)

ក្នុងនោះ សិង្ហបុរីនៅតែឈានមុខគេជាមួយនឹងដើមទុនវិនិយោគសរុបជិត ៩៨០ លានដុល្លារ ស្មើនឹងជិត ៣១,៦% នៃទុនវិនិយោគសរុបនៅវៀតណាម; តៃវ៉ាន់ (ចិន) ជាប់ចំណាត់ថ្នាក់លេខ ២ ដែលមានទឹកប្រាក់ជាង ៤០៧ លានដុល្លារ; ហូឡង់ជាប់ចំណាត់ថ្នាក់លេខ ៣ ជាមួយនឹងទុនវិនិយោគបានចុះបញ្ជីសរុបចំនួនជិត ៣៦៩ លានដុល្លារ; បន្ទាប់នោះគឺចិន កូរ៉េខាងត្បូងនិងស៊ុយអែត។

ទាក់ទងនឹងចំនួនគម្រោង ប្រទេសចិនគឺជាដៃគូឈានមុខគេក្នុងចំនួនគម្រោងវិនិយោគថ្មី; កូរ៉េខាងត្បូងនាំមុខគេក្នុងចំនួនការកែសម្រួលដើមទុន និងការរួមវិភាគទានដើមទុនដើម្បីទិញភាគហ៊ុន។ វិនិយោគិនបរទេសបានមកបណ្តាក់ទុននៅក្នុងខេត្ត/ក្រុងចំនួន ៣៩ នៅទូទាំងប្រទេស។ ខេត្ត Bac Giang នាំមុខគេដោយមានទុនវិនិយោគចុះបញ្ជីសរុបជាង ៨២៤,៣ លានដុល្លារ; ទីក្រុងហូជីមិញជាប់ចំណាត់ថ្នាក់លេខ២ ជាមួយនឹងទុនវិនិយោគចុះបញ្ជីសរុបចំនួនជាង ៣៦៩ លានដុល្លារ; បន្ទាប់មកគឺ Binh Duong, Quang Ninh និង Dong Nai ៕

 

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន ជួបសន្ទនាការងារជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី

ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន ជួបសន្ទនាការងារជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅម៉ាឡេស៊ី នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុង គូឡាឡាំពួ ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន បានជួបសន្ទនាការងារជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Anwar Ibrahim។

Top