សិក្ខាសាលាស្តីពីតួនាទីរបស់សមាជិកាសភាក្នុងសកម្មភាពនៃរដ្ឋសភា
នាព្រឹកថ្ងៃទី ៧ ខែសីហា ឆ្នាំ២០១៧ នៅទីក្រុង Da Nang (ភាគកណ្ដាលវៀតណាម) បានប្រព្រឹត្តិទៅសិក្ខាសាលាស្តីពីតួនាទីរបស់សមាជិកាសភាក្នុងសកម្មភាពនៃរដ្ឋសភា។ អញ្ជើញចូលរួមសន្និសីទនេះ ភាគីវៀតណាមមានប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan អនុប្រធានអចិន្ដ្រៃយ៍រដ្ឋសភា លោកស្រី Tong Thi Phong ភាគីឡាវមានប្រធានរដ្ឋសភាលោកស្រី Pany Yathotou អនុប្រធានរដ្ឋសភា លោកស្រី Sysay Leudedmounsone ។
សន្និសីទនេះបានប្រមូលផ្ដុំពិភាក្សាលើខ្លឹមសារសំខាន់ចំនួន ៣ គឺ៖ ទិដ្ឋភាពទូទៅនៃតួនាទីរបស់សមាជិកាសភាក្នុងសកម្មភាពនៃរដ្ឋសភា បទពិសោធន៍របស់សមាជិកាសភាក្នុងការកសាងច្បាប់ និងបទពិសោធន៍របស់សមាជិកសភាជានារីក្នុងសកម្មភាពឃ្លាំមើលការអនុវត្តច្បាប់។ ទន្ទឹមនឹងនោះ បណ្ដាសមាជិកាសភានៃប្រទេសទាំងពីរនឹងចួលរួមសកម្មភាពទស្សនាភូមិសាស្រ្តជាក់ស្ដែងនៅខេត្ត Quang Nam និងទស្សនារមណីដ្ឋាននៃទីក្រុង Da Nang និងខេត្ត Quang Nam ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម