សិក្ខាសាលាវិទ្យាសាស្ត្រស្ដីអំពីសមុទ្រខាងកើតនៅរុស្ស៊ី
នាថ្ងៃទី២១ ខែមិនា ឆ្នាំ២០១៦ នៅទីក្រុងមូស្គូ (ប្រទេសរុស្ស៊ី) បានប្រព្រឹត្តទៅសិក្ខាសាលា ដោយប្រធានបទ៖ ជំលោះដែនដី និងច្បាប់សន្តិភាពក្នុងសម័យកាលសកលភាវូបនីយកម្ម នាបច្ចុប្បន្ន។ សិក្ខាសាលាលើកនេះបានទាក់ទាញអ្នកវិទ្យាសាស្ត្រល្បីឈ្មោះ អ្នកជំនាញការជួរមុខ អំពីវិស័យយុត្តិធម៌ នៅរុស្ស៊ី។ បណ្ដាបទអន្តរគមន៍សុទ្ធតែប្រមូលផ្តុំវិភាគទៅ លើបំរ៉ែបំរួលនាពេលថ្មីៗនេះ ទាក់ទិនដល់សកម្មភាពគ្មានច្បាប់ទំលាប់ របស់ចិននៅតំបន់សមុទ្រខាងកើត និងអ្នកប្រាជ្ញនានាក៏បានសម្ដែងនូវការព្រួយបារម្ភអំពីមហេច្ចតារបស់ចិននៅសមុទ្រខាងកើតទៀតផង។ លោក Boris Vinogradov អគ្គនាយកនិពន្ធការសែត៖ ពិភពលោកបហុប៉ូល។ លោកបានអោយដឹងថា៖
“នេះគឺជាបញ្ហាសំខាន់ ដែលយើងខ្ញុំយកចិត្តទុកដាក់ជាច្រើន។ យើងខ្ញុំមានគោលបំណងថា៖ ធ្វើយត្រូវធ្វើយ៉ាងមែចដើម្បីទស្សនិកជនយល ដឹងអំពីបញ្ហាដ៏ស្មុគ្រស្មាញនេះ យល់ដឹងអំពីបញ្ហារបស់ពិភពលោកទាំងមូល។ ស្ថានភាពជាក់ស្ដែងនាបច្ចុប្បន្ន នាពេលថ្មីៗនេះគួរអោយបារម្ភខ្លាំង និងខ្ញុំចាត់ទុកថា៖យើងត្រូវបើកចំហរស្មោះត្រង់ មិនអាចអង្គុយស្ងៀមជានិច្ចបានទេ។ ពីព្រោះសកម្មភាពយោធារបស់ចិនមិនគ្រាន់តែគំរាមគំហែងទៅលើសន្តិសុខ នៅសមុទ្រខាងកើត ប៉ុណ្ណោះទេ ថែមទាំងទៅលើផលប្រយោជន៍ របស់ប្រទេសជាច្រើនទៀតផង។”
បណ្ដាវាគ្មិនសុទ្ធតែចាត់ទុកថា៖ ដំណោះស្រាយល្អបំផុតនាបច្ចុប្បន្ន ដើម្បីដោះស្រាយបញ្ហាជំលោះនេះគឺតាមរយៈការចរចា គោរពច្បាប់អន្តរជាតិ ពិសេសគឺអនុសញ្ញាអង្គការសហប្រជាជាតិ ស្ដីអំពីច្បាប់សមុទ្រឆ្នាំ១៩៨២ និងសេចក្ដីថ្លែងការណ៍រួម ស្ដីអំពីប្រតិបត្តិការរបស់ភាគីនានានៅសមុទ្រខាងកើត (DOC)។ ក្រៅពីនោះ បណ្ដាប្រទេសអាស៊ានក៏ត្រូវអនុម័តទៅលើ ក្រមប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត ដើម្បីធ្វើជាមូលដ្ឋានគតិយុត្តិ ដោះស្រាយជំលោះ។ ក្នុងក្របខ័ណ្ឌសិក្ខាសាលាលើកនេះ សៀវភៅ ឯកសារជាច្រើន ស្ដីអំពីអធិបតេយ្យភាពដែនសមុទ្រ របស់វៀតណាមក៏បានតាំងបង្ហាញ ឧទ្ទេសនាមចំពោះមិត្តភក្តិរុស្ស៊ី និងអន្តរជាតិទៀតផង៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម