• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សិក្ខាសាលាពន្លឿនការវិនិយោគវៀតណាមនៅទីក្រុងតូក្យូឆ្នាំ ២០២៤

នារសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងតូក្យូ បានប្រព្រឹត្តិទៅសិក្ឋាសាលាពន្លឿនការវិនិយោគវៀតណាមនៅទីក្រុងតូក្យូឆ្នាំ២០២៤ ដោយទាក់ទាញការយកចិត្តទុកដាក់របស់អង្គភាពអាជីវកម្មជប៉ុនរាប់រយដែលគ្រោងនឹងវិនិយោគនៅវៀតណាម។
សិក្ខាសាលាបានទាក់ទាញការយកចិត្តទុកដាក់របស់អង្គភាពអាជីវកម្មជប៉ុនរាប់រយដែលគ្រោងនឹងវិនិយោគនៅវៀតណាម។ រូបថត់៖ Tuan Nhat - Ngoc Huan/VOV-Tokyo

ថ្លែងក្នុងសិក្ខាសាលានេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅជប៉ុន លោក Nguyen Duc Minh បានសង្កត់ធ្ងន់លើសារៈសំខាន់ និងប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម-ជប៉ុន ហើយបានវាយតំលៃខ្ពស់ចំពោះការរួមចំណែកដ៏ធំធេងរបស់វិនិយោគិនជប៉ុនសម្រាប់ការអភិវឌ្ឍន៍របស់វៀតណាម។

អំពីគោលនយោបាយទាក់ទាញវិនិយោគរបស់វៀតណាមនាពេលនេះ លោក Nguyen Duc Minh បានឲ្យដឹងថា រដ្ឋាភិបាលវៀតណាមផ្តល់អាទិភាពក្នុងការទាក់ទាញគម្រោងវិនិយោគលើវិស័យដូចជា៖ វិទ្យាសាស្ត្រ - បច្ចេកវិទ្យា នវានុវត្តន៍ ការស្រាវជ្រាវនិងការអភិវឌ្ឍន៍។ ទីពីរគឺគ្រឿងអេឡិចត្រូនិកនិងរថយន្តអគ្គិសនី។ ទីបីគឺ semiconductor ថាមពលថ្មី ថាមពលកកើតឡើងវិញ ហើយទីបួនគឺ ជីវបច្ចេកវិទ្យា និងការថែទាំសុខភាព...។ ទាំងនេះគឺជាវិស័យដែលជប៉ុនមានបទពិសោធន៍និងប្រៀបខ្លាំង ខណៈដែលវៀតណាមមានតម្រូវការនិងសក្តានុពល។ តាមនោះ បង្កើតឱកាសដ៏អស្ចារ្យដើម្បីជំរុញកិច្ចសហប្រតិបត្តិការវិនិយោគប្រកបដោយនិរន្តរភាពរវាងប្រទេសទាំងពីរនាពេលខាងមុខ។

លោក Imano Hiroshi អនុប្រធានក្រុមហ៊ុន THK ដែលជាសហគ្រាសឈានមុខគេក្នុងវិស័យផលិតគ្រឿងបន្លាស់មេកានិករបស់ជប៉ុនបានឲ្យដឹងថា៖ ចាប់តាំងពី ១០ឆ្នាំមុន នៅពេលដែលយើងចាប់ផ្តើមវិនិយោគនៅវៀតណាម យើងទទួលបានបទពិសោធន៍នៃភាពទាក់ទាញរបស់វៀតណាមជាបណ្ដើរៗ។ ជាពិសេស ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ សហគ្រាសជាច្រើនមកពីប្រទេសចិន កូរ៉េខាងត្បូង និងជប៉ុន... បានមកបណ្តាក់ទុនយ៉ាងច្រើននៅទីក្រុងហាណូយ។ ចំពោះសក្ដានុពលនៃការអភិវឌ្ឍ វៀតណាមមានគុណសម្បត្តិច្រើនជាងបើធៀបនឹងប្រទេសដទៃទៀតក្នុងតំបន់។ ដូច្នេះហើយ ទើបយើងសម្រេចចិត្តបន្តវិនិយោគលើគម្រោងនេះ

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិវាយតម្លៃខ្ពស់ចំពោះការតំរង់ទិសកិច្ចសហប្រតិបត្តិការ និងតួនាទីស្នូលរបស់វៀតណាមក្នុងអាស៊ាន

ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិវាយតម្លៃខ្ពស់ចំពោះការតំរង់ទិសកិច្ចសហប្រតិបត្តិការ និងតួនាទីស្នូលរបស់វៀតណាមក្នុងអាស៊ាន

ក្នុងអំឡុងពេលប៉ុន្មានថ្ងៃនេះ ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់និងអន្តរជាតិមានការយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះដំណើរទស្សនកិច្ចលើកដំបូងរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹមទៅកាន់ប្រទេសថៃ សិង្ហបុរី និងហ្វីលីពីន ក្នុងឋានៈជាប្រមុខរដ្ឋ។

Top