• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សិក្ខាសាលា “៥០ឆ្នាំនៃទំនាក់ទំនងវៀតណាម-ហូឡង់៖ សមិទ្ធិផលនិងយថាទស្សន៍”

នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងហាណូយ ក្រសួងការបរទេសវៀតណាមបានរៀបចំ សិក្ខាសាលាក្រោមប្រធានបទ “៥០ ឆ្នាំនៃទំនាក់ទំនងវៀតណាម - ហូឡង់៖ សមិទ្ធិផល និងយថាទស្សន៍” ក្នុងឱកាសដែល វៀតណាមនិងហូឡង់ប្រារព្ធខួបលើកទី ៥០ នៃការ បង្កើតទំនាក់ទំនងការទូត (១៩៧៣-២០២៣)។
ទិដ្ឋភាពនៃសិក្ខាសាលា “៥០ឆ្នាំនៃទំនាក់ទំនងវៀតណាម-ហូឡង់៖ សមិទ្ធិផល និងយថាទស្សន៍”។ (រូបថត៖ dangcongsan.vn)

នៅសិក្ខាសាលានេះ អនុរដ្ឋមន្ត្រីក្រសួងការបរទេស លោកស្រី Le Thi Thu Hang បានអះអាងថា ទំនាក់ទំនងវៀតណាម - ហូឡង់ គឺជាគំរូនៃទំនាក់ទំនងដ៏ ស្វាហាប់ ប្រសិទ្ធភាព និងជាក់ស្តែង; សង្កត់ធ្ងន់ថា ប្រទេសទាំងពីរបានក្លាយជាដៃគូ អាទិភាពនិងសំខាន់របស់គ្នាក្នុងតំបន់ តាមរយៈការបង្កើត ភាពជាដៃគូគ្រប់ជ្រុង ជ្រោយ ក្នុងឆ្នាំ ២០១៩ ហើយបច្ចុប្បន្នហូឡង់បានក្លាយជាដៃគូពាណិជ្ជកម្មធំទីពីរ របស់វៀតណាមនៅអឺរ៉ុប និងជាវិនិយោគិនធំបំផុតរបស់សហភាពអឺរ៉ុប (EU) នៅ វៀតណាមផងដែរ។

រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតហូឡង់ប្រចាំនៅវៀតណាម លោក Kees van Baar បានឲ្យដឹងថា ប្រទេសទាំងពីរបានកសាងទំនាក់ទំនងយ៉ាងរឹងមាំជាមួយនឹងសមិទ្ធិផល ជាច្រើន ដោយឈរលើកិច្ចសហប្រតិបត្តិការ ការគោរព និងការជឿទុកចិត្តគ្នាទៅវិញ ទៅមក ព្រមទាំង អះអាងនូវបំណងចង់រួមជាមួយវៀតណាមទទួលស្វាគមន៍ឱកាសនៃដំណាក់កាល៥០ឆ្នាំខាងមុខ។

ទាក់ទិននឹងទិសដៅនៃកិច្ចសហប្រតិបត្តិការក្នុងប៉ុន្មានឆ្នាំខាងមុខ ភាគីទាំងពីរ ចាត់ទុកថា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគនឹងបន្តជាសសរស្តម្ភសំខាន់ ហើយភាគី ទាំងពីរគួរតែឆ្លៀតយកឱកាសដ៏ធំធេងពីក្របខ័ណ្ឌគតិយុត្តនានាដូចជា៖កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - EU (EVFTA) និង កិច្ចព្រមព្រៀងការពារការវិនិយោគ វៀតណាម - EU (EVFTA) ព្រមទាំង ជំរុញយ៉ាងខ្លាំងក្លានូវកិច្ចសហប្រតិបត្តិការថ្មី ទាក់ទងនឹងសេដ្ឋកិច្ចវិលជុំ ការអភិវឌ្ឍបៃតង ការផ្ទេរប្រគល់បច្ចេកវិទ្យា៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អំពាវនាវដល់សហគមន៍ជនជាតិវៀតណាមនៅសហរដ្ឋអាមេរិក រួមដៃគ្នាកសាងអនាគតជាតិ

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អំពាវនាវដល់សហគមន៍ជនជាតិវៀតណាមនៅសហរដ្ឋអាមេរិក រួមដៃគ្នាកសាងអនាគតជាតិ

នាយប់ថ្ងៃទី ២១ ខែកញ្ញា (តាមម៉ោងក្នុងតំបន់) នៅទីក្រុងញូវយ៉ក លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានចូលរួមព្រឹត្តិការណ៍វប្បធម៌សិល្បៈ "វៀតណាម៖ ដំណើរមាតុភូមិតាមរយៈភាពយន្តនិងតន្ត្រី" និងបានជួបសំណេះសំណាលជាមួយសហគមន៍ជនជាតិវៀតណាមនៅសហរដ្ឋអាមេរិក។

Top