• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សារព័ត៌មានអន្តរជាតិរំលេចសមិទ្ធិផលរបស់វៀតណាមក្នុងឱកាសខួបគម្រប់៧៥ឆ្នាំនៃទិវាបុណ្យឯករាជ្យជាតិ


ចាប់ពីប្រទេសមួយក្នុងចំណោមប្រទេសក្រីក្របំផុតលើពិភពលោក វៀតណាម
បានអភិវឌ្ឍក្លាយទៅជាខឿនសេដ្ឋកិច្ចកំពុងលេចចេញយ៉ាងស្វាហាប់បំផុត។ (រូបថត៖ TTXVN)

 

ប៉ុស្តិ៍ទូរទស្សន៍ជាភាសាអារ៉ាប់ជួរមុខរបស់អាលហ្សេរីគឺ Echourouk បានចាក់ផ្សាយខ្សែភាពយន្តឯកសារដោយចំណងជើងថា “វៀតណាម គ្រាប់ត្បូង នៃទ្វីបអាស៊ី” ចំថ្ងៃទី២កញ្ញា ដែលជាទិវាបុណ្យឯករាជ្យជាតិរបស់វៀត ណាម។

ខ្សែភាពយន្តនេះត្រូវបានធ្វើឡើងដោយក្រុមអ្នកសារព័ត៌មាន អាលហ្សេរីហើយទទួលបានការវាយតម្លៃខ្ពស់ពីសាធារណៈមតិប្រទេស សាមីក៏ដូចជាក្រុមអង្គទូតផងដែរ។
 
នៅប្រទេសអាហ្វ្រិកខាងត្បូង នាថ្ងៃទី១ កញ្ញា គេហទំព័រ thediplomaticsociety បានបង្ហោះអត្ថបទសរសេរស្ដីពីវៀតណាមរបស់អ្នក កាសែត K. Bhana។ អត្ថបទនេះ បានស្ងើចសរសើរការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃរបស់បក្សកុម្មុយនិស្តវៀតណាមនិងលោកប្រធានហូជីមិញ ដែលបាននាំវៀតណាមទទួលបានជ័យជំនះក្នុងការតស៊ូប្រឆាំងពួក ហ្វាស៊ីសនិងអាណានិគមនិយម ចក្រពត្តិ ដើម្បីឯកភាពប្រទេសជាតិ។ នាសព្វថ្ងៃ ចាប់ពីប្រទេសមួយក្នុងចំណោមប្រទេសក្រីក្របំផុតលើពិភពលោក វៀតណាម បានអភិវឌ្ឍក្លាយទៅជាខឿនសេដ្ឋកិច្ចកំពុងលេចចេញយ៉ាងស្វាហាប់បំផុត។

នាថ្ងៃដដែល កាសែត Forbes នៅប្រទេសអ៊ីស្រាអែលបានបង្ហោះ អត្ថបទសរសេរស្ដីពីចំណុវិជ្ជមាននានាក្នុងវិស័យសេដ្ឋកិច្ចរបស់វៀតណាមចាប់ តាំងពីដើមឆ្នាំ២០២០មក។ អត្ថបទនេះបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលវៀតណាមកំពុងអនុវត្តវិធានការជាច្រើនដើម្បីជួយឲ្យខឿនសេដ្ឋកិច្ចជំនះពុះពារ លើវិបត្តិ Covid-19។ អ្នកនិពន្ធបានសម្ដែងនូវការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះកិច្ចខិតខំប្រឹងប្រែងទាក់ទាញទុនវិនិយោគដោយផ្ទាល់ពីបរទេស (FDI) របស់វៀតណាម ហើយវាយតម្លៃថា វៀតណាមគឺជាចំណុចភ្លឺក្នុងការ ទាក់ទាញក្រុមហ៊ុនផលិតកម្មធំៗ៕

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​


លោក តូ ឡឹម អគ្គលេខាបក្ស ប្រធានរដ្ឋ ទទួលជួបឯកអគ្គរដ្ឋទូតបរទេសដែលចូលជូនសារតាំង

លោក តូ ឡឹម អគ្គលេខាបក្ស ប្រធានរដ្ឋ ទទួលជួបឯកអគ្គរដ្ឋទូតបរទេសដែលចូលជូនសារតាំង

នារសៀលថ្ងៃទី៦ ខែវិច្ឆិកា នៅទីក្រុងហាណូយ លោក តូ ឡឹម អគ្គលេខាបក្ស ប្រធានរដ្ឋ បានទទួលជួបឯកអគ្គរដ្ឋទូតនៃប្រទេសលុចសំបួ បេណាំង ម៉ូរីតានី ហ្គីណេ លីទុយអានី បុតស្វាណា ម៉ាល់ឌីវ កៀរហ្ស៊ីស៊ីស្ថាន ហ្ស៊កដានី និងអេស្តូនី ដែលបានចូលជូនសារតាំង ដើម្បីបំពេញបេសកកម្មការទូតនៅប្រទេសវៀតណាម។

Top