• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សារព័ត៌មានបរទេសវាយតម្លៃថា វៀតណាមបានបង្ហាញច្បាស់ជោគ​ជ័យ​របស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងនឹង COVID-19​


 អ្នកដំណើរត្រូវគោរពតាមការរក្សាចម្ងាយអប្បបរមា ២ ម៉ែត្រ ពេលបំពេញបែបបទនៅអាកាសយានដ្ឋាន Noi Bai (នៃទីក្រុងហាណូយ)
 

ទីភ្នាក់ងារសារ​ព័ត៌មានរ៉យទ័ររបស់អង់គ្លេស នៅថ្ងៃទី ៣០ ខែមេសា មានអត្ថបទសរសេរ​ដោយ​វាយ​តម្លៃ​ខ្ពស់​ចំពោះ​វិធាន​ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID-19 របស់រដ្ឋាភិបាលវៀតណាម។
 
អត្ថបទ​នេះបានបញ្ជាក់ថា៖ រហូតមកដល់ពេលនេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅវៀតណាម​មាន​កម្រិត​ទាប​ - មានតែ ២៧០ ករណី ខណៈពេលដែលគ្មានអ្នកស្លាប់ឡើយ។ អ្នកជំនាញសុខាភិបាលបានវាយតម្លៃថា វៀត​ណាម​បានទទួលជោគ ជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ដូចបច្ចុប្បន្ននេះ គឺដោយសារ​មាន​វិធាន​ការ​យ៉ាងឆាប់រហ័សនិងខ្លាំងក្លាតាំងពីដំបូងមក ដូចជាការរឹតត្បិតភ្ញៀវទេសចរឆ្លង ដែននិង​ដាក់​មនុស្ស​រាប់ម៉ឺន​នាក់នៅដាច់ដោយឡែក រួមទាំងធ្វើតេស្តសុខភាពសាធារណៈ និងដាក់ឱ្យដំណើរការ​ប្រព័ន្ធ​ឃ្លាំមើល​សម្រាប់​មនុស្សដែលប្រឈមនឹងហានិភ័យនៃការប៉ះពា​ល់នឹងវីរុស SARS-CoV-2 ផងដែរ។
 
ចំណែក​ឯការសែត “ទឡ្ហីករណ៍និងព្រឹត្តិការណ៍” របស់រុស្ស៊ី នៅថ្ងៃទី ៣០ មេសា បានចុះ​ផ្សាយ​អត្ថបទ​ក្រោម​ចំណង​ជើង​ថា “មូលហេតុដែលវៀតណាមអាចរាំងស្កាត់ជំងឺរាតត្បាត COVID-19 តាំងពីជំងឺចាប់​ផ្តើម​រីក​រាល​ដាល​” ដោយសួរថា តើរុស្ស៊ីអាចអនុវត្តមេរៀនជោគជ័យរបស់វៀតណាម ក្នុងការប្រយុទ្ធប្រឆាំងនឹង COVID-19 ដែរឬ​អត់។ យោងតាមកាសែតនេះ ក្នុងមួយសប្តាហ៍កន្លងមកនេះ នៅវៀតណាមគ្មានករណីឆ្លងថ្មីឡើយ។   ថ្វីត្បិត​ដូច្នេះក៏ដោយ ប្រជាជនវៀតណាម នៅតែពាក់ម៉ាស់និងរក្សាចម្ងាយអប្បបរមា ២ ម៉ែត្រ។ តំណងអង្គ​ការសុខ​ភាពពិភពលោក (WHO) ប្រចាំនៅវៀតណាម លោក Kidun Park បាននិយាយថា វៀត ណាម​បាន​ទទួល​ជោគ​ជ័យក្នុងការប្រយុទ្ធប្រឆាំងនឹង COVID-19 ព្រមទាំងចាត់ទុកថា ការឆ្លើយតបភ្លាមៗ ចំពោះជំងឺ​រាត ត្បាត​គឺជាកត្តាចម្បងដែលនាំមកដល់ជោ​គជ័យ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

អគ្គលេខាបក្សកុម្មុយនិស្ត លោក To Lam ជួបពិភាក្សាតាមទូរស័ព្ទ ជាមួយថ្នាក់ដឹកនាំគុយបា

អគ្គលេខាបក្សកុម្មុយនិស្ត លោក To Lam ជួបពិភាក្សាតាមទូរស័ព្ទ ជាមួយថ្នាក់ដឹកនាំគុយបា

នាយប់ថ្ងៃទី ៤ ខែកុម្ភៈ នៅទីស្តីការរគណៈកម្មាធិការមជ្ឈិមបក្ស អគ្គលេខាបក្ស លោក To Lam បានជួបសន្ទនាតាមទូរស័ព្ទ ជាមួយលេខាទីមួយនៃបក្សកុម្មុយនិស្តគុយបា និងជាប្រធានរដ្ឋគុយបា លោក Miguel Diaz-Canel។

Top