ព័ត៌មាន
សារព័ត៌មានត្រូវបន្តផ្លាស់ប្តូរថ្មីនិងមានការច្នៃប្រឌិតឆ្លើយតបទៅនឹងសំណូមពរនិការទាមទាររបស់ប្រជាជន
ក្នុងឱកាសរំលឹកខួបលើកទី៩១ នៃទិវាសារព័ត៌មានបដិវត្តន៍វៀតណាម ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦ នោះ នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានអញ្ជើញជួបសំណេះសំណាល់ ជាមួយអ្នកសារព័ត៌មានជើងចាស់ និងថ្នាក់ដឹកនាំ អ្នកយកព័ត៌មាននៃស្ថាប័នសារព័ត៌មានក្នុងប្រទេស។ ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានស្នើឲ្យស្ថាប័នសារព័ត៌ មានត្រូវមានការផ្លាស់ប្តូរថ្មី និងមានការច្នៃប្រឌិតសំដៅស្វែងរកទិសដៅថ្មី វិធីសាស្ត្រថ្មី សំដៅឆ្លើយតបទៅនឹងតម្រូវ
ការនិងការទាមទាររបស់ប្រជាជន។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phucបានស្នើឲ្យផ្សព្វផ្សាយច្បាប់សារព័ត៌ មាន២០១៦ឲ្យចូលក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។
លោក Pham Minh Chinh ប្រធានគណៈកម្មាធិការ ចាត់តាំងមជ្ឈឹមបានអញ្ជើញទៅសាកសួរសុខទុកនិងជូនពរថ្នាក់ដឹកនាំ កម្មាភិ បាល អ្នកយកព័ត៌មាន អ្នកនិពន្ធ និងអ្នកបច្ចេកទេសនៃវិទ្យុសម្លេងវៀតណាម។
ក្នុងឱកាសនេះដែរ ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Truong Hoa Binhបានអញ្ជើញទៅសាកសួរសុខទុកនិងជូនពរ គេហទំព័រអេឡិចត្រូនិក រដ្ឋាភិបាលនិងកាសែតមហាសាមគ្គី។
ក៏ក្នុងព្រឹកថ្ងៃដដែល លោក Pham Minh Chinh ប្រធានគណៈកម្មាធិការ ចាត់តាំងមជ្ឈឹមបានអញ្ជើញទៅសាកសួរសុខទុក និងជូនពរថ្នាក់ដឹកនាំ កម្មាភិបាល អ្នកយកព័ត៌មានអ្នកនិពន្ធ និងអ្នកបច្ចេកទេសនៃវិទ្យុសម្លេងវៀតណាម។ នៅទីនេះ លោក Pham Minh Chinh បានផ្តល់អនុសាសន៍ថា៖ “ការងារផ្សព្វផ្សាយព័ត៌មាននាបច្ចុប្បន្នគឺដើរតួនាទីសំខាន់ពិសេស ក្នុងដំណើរការអភិវឌ្ឍន៍និងការពារមាតុប្រទេស។ សង្ឃឹមថា កម្មាភិបាលនៃវិទ្យុសម្លេងវៀតណាម បន្តជំនះពុះពារលើរាល់ការលំបាកបន្តផ្សព្វផ្សាយ និងលើកទឹកចិត្តគំរូ មនុស្សល្អ ការងារល្អរបស់ប្រព័ន្ធនយោបាយ ព្រមទាំងរួមចំណែករុញថយក្រោយ ការធ្លាក់ចុះអំពីនយោបាយ អំពីសតិអារម្មណ៍ អំពីរបៀបរស់នៅផងដែរ”។
ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang អតីតប្រធានរដ្ឋលោក Le Duc Anh នាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Nguyen Xuan Phuc ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អនុប្រធានរដ្ឋសភាលោកស្រី Tong Thi Phong អចិន្ត្រៃយ៍គណៈលេខាលោក Dinh The Huynh ឧបនាយករដ្ឋមន្ត្រី លោក Pham Binh Minh លោក Vu Duc Dam និងថ្នាក់ដឹកនាំក្រសួងស្ថាប័ន នានាបានផ្ញើរកម្រងផ្កាជួនពរវិទ្យុសម្លេងវៀតណាមផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម