• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សារទូរលេខ លិខិតអបអរសាទរជូនចំពោះលោក តូ ឡឹម អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី១៤

ក្នុងឱកាសដែលលោក តូ ឡឹម ត្រូវបានគណៈ កម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមបោះឆ្នោតជ្រើសតាំងឡើងវិញជាអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី១៤ អគ្គលេខាបក្សពលករកូរ៉េ ប្រធានក្រុមប្រឹក្សារដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ លោក គីម ជុងអ៊ុន ប្រធានាធិបតីរដ្ឋប៉ាឡេស្ទីន និងជាប្រធាន គណៈកម្មាធិការប្រតិបត្តិនៃអង្គការរំដោះប៉ាឡេស្ទីន (PLO) លោក Mahmoud Abbas អគ្គលេខាធិការអាស៊ាន លោក កៅ គឹមហួន អគ្គលេខាធិការនៃសហភាពអន្តរសភាអាស៊ាន (AIPA) លោក Chem Widhya បានផ្ញើរសារទូរលេខនិងលិខិតអបអរសាទរជូនចំពោះលោកអគ្គលេខាបក្ស តូ ឡឹម។
អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី១៤ លោក តូ ឡឹម។ (រូបថត៖ VNA)
អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី១៤ លោក តូ ឡឹម។ (រូបថត៖ VNA)

អគ្គលេខាបក្សពលករកូរ៉េ ប្រធានក្រុមប្រឹក្សារដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ លោក គីម ជុងអ៊ុន បានសង្កត់ធ្ងន់ថា ការដែលលោកអគ្គលេខាបក្ស តូ ឡឹម បន្តទទួលបន្ទុកភារកិច្ចដ៏សំខាន់បំផុតនេះ បានបង្ហាញពីការជឿទុកចិត្តខ្ពស់របស់បក្ខជនបក្សកុម្មុយនិស្តវៀតណាម និងប្រជាជនវៀតណាមទាំងមូលចំពោះលោកអគ្គលេខាបក្ស តូ ឡឹម ផ្ទាល់។

ប្រធានាធិបតីរដ្ឋប៉ាឡេស្ទីន និងជាប្រធានគណៈកម្មាធិការប្រតិបត្តិនៃអង្គការរំដោះប៉ាឡេស្ទីន (PLO) លោក Mahmoud Abbas បានសង្កត់ធ្ងន់ថា ការដែលលោក តូ ឡឹម បានជាប់ឆ្នោតឡើងវិញជាអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម បានឆ្លុះបញ្ចាំងពីការជឿជាក់ដ៏ធំធេង និងការគោរពដ៏ខ្ពង់ខ្ពស់បំផុត របស់ថ្នាក់ដឹកនាំបក្ស ក៏ដូចជាប្រជាជនវៀតណាម ចំពោះសមត្ថភាពដឹកនាំ និងប្រាជ្ញានយោបាយរបស់លោកអគ្គលេខាបក្ស តូ ឡឹម។

អគ្គលេខាធិការអាស៊ាន លោក កៅ គឹមហួន បានវាយតម្លៃខ្ពស់ចំពោះតួនាទីនិងការរួមចំណែកដ៏សំខាន់របស់វៀតណាមចំពោះសន្តិភាព សន្តិសុខ និងវិបុលភាពនៅក្នុងតំបន់ ដោយសម្តែងទំនុកចិត្តថា ក្រោមការដឹកនាំរបស់លោកអគ្គលេខាបក្ស ប្រទេសវៀតណាមនឹងបន្តរួមចំណែកយ៉ាងសំខាន់ដល់ដំណើរការកសាងសហគមន៍និងការតភ្ជាប់អាស៊ាន។ លោកអគ្គលេខាធិការអាស៊ានបានបញ្ជាក់ថា លេខាធិការដ្ឋានត្រៀមខ្លួនជាស្រេចដើម្បីគាំទ្រ និងជួយឧបត្ថម្ភវៀតណាម ក៏ដូចជាប្រទេសជាសមាជិកដទៃទៀតក្នុងការជំរុញគោលដៅ និងសេចក្តីប្រាថ្នាដែលបានឯកភាពគ្នា។

អគ្គលេខាធិការនៃសហភាពអន្តរសភាអាស៊ាន (AIPA) លោក Chem Widhya បានសម្តែងទំនុកចិត្តថា ក្រោមការដឹកនាំរបស់លោកអគ្គលេខាបក្ស តូ ឡឹម វៀតណាមនឹងបន្តលើកកំពស់សមិទ្ធផលនៃបុព្វហេតុ ផ្លាស់ប្ដូរថ្មី ដោយបោះជំហានយ៉ាងរឹងមាំឆ្ពោះទៅរកការសម្រេចចក្ខុវិស័យអភិវឌ្ឍន៍ឆ្នាំ ២០៤៥ ព្រមទាំងដើរតួនាទីយ៉ាងសំខាន់ និងសកម្មក្នុងការជំរុញសន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ និងភរិយា អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ និងភរិយា អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសវៀតណាម

តបតាមការអញ្ជើញរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម និងភរិយា នាថ្ងៃទី ២៦ ខែមករា អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ ប្រធានរដ្ឋឡាវ លោក ថងលូន ស៊ីស៊ូលីត និងភរិយា បានចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសវៀតណាម។ ដំណើរទស្សនកិច្ចនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៧ ខែមករា។

Top