• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សារទូរលេខ និងលិខិតអបអរសាទរជូនចំពោះ ប្រធានរដ្ឋលោក To Lam និង​ប្រធានរដ្ឋសភា​លោក Tran Thanh Man

ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយវៀតណាម-កូរ៉េខាងត្បូង បន្តអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាលើគ្រប់វិស័យ ជាពិសេសគឺវិស័យនយោបាយ សេដ្ឋកិច្ច ការពារជាតិ កិច្ចសហប្រតិបត្តិការអភិវឌ្ឍ វប្បធម៌ និងផ្លាស់ប្ដូររវាងប្រជាជនជាមួយប្រជាជននៃប្រទេសទាំងពីរ។
ប្រធានរដ្ឋលោក To Lam។ រូបថត៖ VNA

ក្នុងឱកាសដែលលោក To Lam ត្រូវបានរដ្ឋសភានីតិកាលទី១៥ បោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម និងលោក Tran Thanh Man ត្រូវបានជ្រើសរើសតាំងជាប្រធានរដ្ឋសភា ថ្នាក់ដឹកនាំនៃប្រទេសជាច្រើនបានផ្ញើសារទូរលេខ និងលិខិតអបអរសាទរ។

ក្នុងសារទូរលេខអបអរសាទរ ព្រះមហាក្សត្រថៃ Maha Vajiralongkorn មានជំនឿជាក់ថា ក្រោមការដឹកនាំរបស់ប្រធានរដ្ឋ ប្រទេសទាំងពីរនឹងបន្តរក្សាកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ដើម្បីពង្រឹងថែមទៀតនូវទំនាក់ទំនងមិត្តភាពជិតខាងរវាងវៀតណាម និងថៃ ដើម្បីផលប្រយោជន៍ ការអភិវឌ្ឍ និងវិបុលភាពរបស់ប្រជាជននៃប្រទេសទាំងពីរ។ ក្នុងលិខិតអបអរសាទរ ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol សង្ឃឹមថា ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយវៀតណាម-កូរ៉េខាងត្បូង បន្តអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាលើគ្រប់វិស័យ ជាពិសេសគឺវិស័យនយោបាយ សេដ្ឋកិច្ច ការពារជាតិ កិច្ចសហប្រតិបត្តិការអភិវឌ្ឍ វប្បធម៌ និងផ្លាស់ប្ដូររវាងប្រជាជនជាមួយប្រជាជននៃប្រទេសទាំងពីរ។

ប្រធានរដ្ឋសភាលោក Tran Thanh Man។ រូបថត៖ VNA

ក្នុងលិខិតអបអរសាទរ ប្រធានាធិបតីសិង្ហបុរី លោក Tharman Shanmugaratnam និងប្រធានរដ្ឋសភាសិង្ហបុរី លោក Seah Kian Pengមានគោលបំណងចង់សហការយ៉ាងជិតស្និទ្ធិថែមទៀតជាមួយវៀតណាម ដើម្បីនាំទំនាក់ទំនងទ្វេភាគីឡើងកម្ពស់ថ្មីមួយ។

អគ្គទេសាភិបាលអូស្ត្រាលីលោក David Hurley ប្រធានព្រឹទ្ធសភាអូស្ត្រាលីលោកស្រី Sue Lines និងប្រធានសភាជាន់ទាប់អូស្ត្រាលីលោក Milton Dick បានសន្យាបន្តកិច្ចសហប្រតិបត្តិការជាមួយវៀតណាម ដោយរក្សាដំណើរទស្សនកិច្ច និងជំនួបជាន់ខ្ពស់ រួមចំណែករឹតបន្តឹងទំនាក់ទំនងទ្វេភាគីផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

កាណាដាអះអាងពីការឱ្យ​តម្លៃចំពោះ​ទំនាក់ទំនងជាមួយវៀតណាម

កាណាដាអះអាងពីការឱ្យ​តម្លៃចំពោះ​ទំនាក់ទំនងជាមួយវៀតណាម

នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយពីការិយាល័យអគ្គទេសាភិបាលកាណាដា មុនពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម ទៅកាន់កាណាដា លោកស្រី​អគ្គទេសាភិបាល លូអ៊ីស អាប៊ួរ បានឱ្យ​ដឹងថា ក្នុងអំឡុងពេលដំណើរទស្សនកិច្ចនេះ លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ តូ​ ឡឹម នឹងចូលរួមក្នុងសកម្មភាពនានានៅទីក្រុងអូតាវ៉ា ដើម្បីបន្ត​ពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

Top