• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សារឆ្នាំថ្មីឆ្នាំ ២០២៥ របស់មេដឹកនាំពិភពលោក

អំណរស្វាគមន៍ឆ្នាំថ្មី ឆ្នាំ ២០២៥ មេដឹកនាំជាច្រើនជុំវិញពិភពលោកបានផ្ញើសារដោយក្តីសង្ឃឹមចំពោះសេចក្តីល្អៗ។ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានអំពាវនាវឱ្យប្រែឆ្នាំ ២០២៥ ក្លាយជា "ចំណុចចាប់ផ្តើមថ្មី" សម្រាប់អនាគតដ៏ល្អប្រសើរជាង។

អគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping បានផ្ញើសារជូនពរឆ្នាំថ្មី ឆ្នាំ ២០២៥ ដល់ប្រជាជននៃប្រទេសនេះ។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋចិនបានបញ្ជាក់ថា ចិនត្រៀមខ្លួនជាស្រេចក្នុងការសហការជាមួយប្រទេសផ្សេងទៀតដោយមិត្តភាព និងរួមគ្នាបង្កើតអនាគតដ៏ប្រសើរសម្រាប់ពិភពលោក។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជាក់ថា សាមគ្គីភាពបានជួយប្រជាជនរុស្ស៊ី ជំនះឧបសគ្គជាច្រើន ដោយហេតុនេះពង្រឹងជំនឿលើកម្លាំងរបស់ប្រទេស។

អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz មានសុទិដ្ឋិនិយមថា ប្រជាជនអាល្លឺម៉ង់អាច "ប្រែឆ្នាំ ២០២៥ ទៅជាឆ្នាំដ៏ល្អប្រសើរ" ពីព្រោះជោគវាសនារបស់ប្រទេសស្ថិតនៅក្នុងដៃប្រជាជន។

ប្រធានាធិបតីបារាំង Emmanuel Macron បានអំពាវនាវដល់ប្រជាជនបារាំង និងអឺរ៉ុប ពង្រឹងសាមគ្គីភាព ការប្តេជ្ញាចិត្ត និងក្រោកឡើងក្នុងពេលឆាប់ៗនេះ ដើម្បីជំនះរាល់ការលំបាក។

នាយករដ្ឋមន្ត្រីជប៉ុន Shigeru Ishiba បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលជប៉ុនក្នុងការនាំមកនូវជីវភាពរស់នៅសម្បូររុងរឿងពោរពេញដោយស្នាមញញឹមដល់ប្រជាជនទាំងអស់នៃប្រទេសនេះ។

នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បានអំពាវនាវឲ្យប្រជាជនអូស្ត្រាលីបន្តសាមគ្គីគ្នាដើម្បីកសាងប្រទេសឲ្យកាន់តែរឹងមាំជាង៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នឹងមានដំណើរការផ្លាស់ប្តូរទៅជាមធ្យោបាយដឹកជញ្ជូនពណ៌បៃតងយ៉ាងឆាប់ៗ

នឹងមានដំណើរការផ្លាស់ប្តូរទៅជាមធ្យោបាយដឹកជញ្ជូនពណ៌បៃតងយ៉ាងឆាប់ៗ

នារសៀលថ្ងៃទី ២ ខែមករា នៅទីស្នាក់ការរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រីលោក Tran Hong Ha បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំជាមួយក្រសួង ស្ថាប័នមួយចំនួន ដោយស្តាប់របាយការណ៍ស្តីពីសំណើរនូវគោលនយោបាយលើកទឹកចិត្តដល់ការផលិត និងប្រើប្រាស់យានយន្តអគ្គិសនីនៅវៀតណាម។

Top