• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សាកលវិទ្យាល័យជាតិទីក្រុង ហូជីមិញត្រូវតែត្រួសត្រាយផ្លូវយ៉ាងឆ្នើមក្នុងការបណ្តុះបណ្តាលនិងស្រាវជ្រាវ

នេះជាសំណើរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញ ជិញ ក្នុងពិធីរំលឹកខួបលើកទី ៣០ នៃការបង្កើតសាកលវិទ្យាល័យជាតិទីក្រុងហូជីមិញ (២៧ មករា ១៩៩៥ - ២៧ មករា ២០២៥) ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ២៣ ខែកុម្ភៈ នៅទីក្រុងហូជីមិញ។
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញប្រគល់គ្រឿងឥស្សិរយសពលកម្មថ្នាក់ទី១ របស់ប្រធានរដ្ឋ ដល់សាកលវិទ្យាល័យជាតិទីក្រុងហូជីមិញ (រូបថត៖ Duong Giang/TTXVN)

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញបានអះអាងថា សាកលវិទ្យាល័យជាតិទីក្រុងហូជីមិញ គឺជានិមិត្តរូបនៃកិច្ចខិតខំប្រឹងប្រែងយ៉ាងឆ្នើម មានការច្នៃប្រឌិតលើគ្រប់ជ្រុងជ្រោយ និងមានការអភិវឌ្ឍឥតឈប់ឈរនៃឧត្តមសិក្សារបស់វៀតណាម ជាមួយនឹងសមិទ្ធិផលលេចធ្លោគួរជាទីមោទនៈ។

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជិញបានស្នើឱ្យសាកលវិទ្យាល័យជាតិទីក្រុងហូជីមិញ ខិតខំសម្រេចបានជោគជ័យនូវគោលដៅស្ថិតក្នុងកំពូលសាកលវិទ្យាល័យទាំង ១០០ នៅអាស៊ីនៅឆ្នាំ ២០៣០; ផ្តោតលើការកសាង និងប្រតិបត្តិការគំរូអភិបាលកិច្ចសាកលវិទ្យាល័យនៅលើវេទិកាឌីជីថល ធានានូវស្វ័យភាពរបស់សាកលវិទ្យាល័យ ការលើកកម្ពស់ភាពរឹងមាំនៃប្រព័ន្ធសាកលវិទ្យាល័យពហុជំនាញនិងពហុវិស័យ; អភិវឌ្ឍន៍ទៅជាប្រព័ន្ធអេកូឡូស៊ីអប់រំ វិទ្យាសាស្ត្រ បច្ចេកវិទ្យាឈានមុខគេនៅវៀតណាម។

នាយករដ្ឋមន្ត្រីបានក្រើនរំលឹកថា សាកលវិទ្យាល័យជាតិទីក្រុងហូជីមិញ គួរតែផ្តោតលើការទាក់ទាញ យកចិត្តទុកដាក់ និងអភិវឌ្ឍក្រុមអ្នកវិទ្យាសាស្ត្រ; ផ្តោតលើការកសាង និងអនុវត្តកម្មវិធីបណ្តុះបណ្តាល ស្រាវជ្រាវ និងនវានុវត្តន៍ក្នុងវិស័យបច្ចេកវិទ្យាបន្ទះឈីប semiconductor ជីវវិទ្យា ការផ្លាស់ប្តូរឌីជីថល និងបញ្ញាសិប្បនិម្មិតក្នុងចំណោមកំពូលនៅអាស៊ី៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ធ្វើ​ឲ្យ​ស៊ីជម្រៅ​ថែម​ទៀត​ទំនាក់​ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងម៉ាឡេស៊ី ​

ធ្វើ​ឲ្យ​ស៊ីជម្រៅ​ថែម​ទៀត​ទំនាក់​ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងម៉ាឡេស៊ី ​

នាថ្ងៃទី ៦ កក្កដា ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូល BRICS បើកទូលាយ នៅទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Anwar Ibrahim។

Top