ព័ត៌មាន
សហរដ្ឋអាមេរិកអំពាវនាវឱ្យរុស្ស៊ីនិងចិនចូលរួមក្នុងការចរចាថ្មីស្តីពីការគ្រប់គ្រងអាវុធ នុយក្លេអ៊ែរ
យោងតាមលោក Rubio ស្ថានភាពសន្តិសុខពិភពលោក បច្ចុប្បន្នទាមទារឱ្យមានក្របខ័ណ្ឌគ្រប់គ្រងអាវុធថ្មីមួយ ដែលឆ្លុះបញ្ចាំងពីការពិតដែលថា សហរដ្ឋអាមេរិកកំពុងប្រឈមមុខមិនត្រឹមតែរុស្ស៊ីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប្រទេសចិន ក្នុងនាមជាមហាអំណាចនុយក្លេអ៊ែរដោយមានឥទ្ធិពលស្មើគ្នាទៀតផង។
លោក Rubio បានបញ្ជាក់ថា ប្រធានាធិបតីអាមេរិកលោក Donald Trump បានបញ្ជាក់ម្តងហើយម្តងទៀតអំពីជំហររបស់លោកថា ក្របខ័ណ្ឌគ្រប់គ្រងអាវុធណាមួយនៅក្នុងសតវត្សរ៍ទី ២១ ត្រូវតែរួមបញ្ចូលទាំងរុស្ស៊ី និងចិន។ ទីក្រុងវ៉ាស៊ីនតោនអំពាវនាវឱ្យមានការសន្ទនាពហុភាគីស្តីពីស្ថិរភាពជាយុទ្ធសាស្ត្រ ដោយផ្អែកលើសមភាព តម្លាភាព និងយន្តការផ្ទៀងផ្ទាត់ប្រកបដោយប្រសិទ្ធភាព ។ ខណៈពេលដែលជំរុញការចរចា ទីក្រុងវ៉ាស៊ីនតោនក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តរក្សាកម្លាំងកំញើញនុយក្លេអ៊ែរដ៏ខ្លាំងក្លា និងទំនើប ព្រមទាំងបន្តតាមរកគោលដៅរយៈពេលវែងនោះគឺការកាត់បន្ថយការគំរាមកំហែងនុយក្លេអ៊ែរសកលផងដែរ៕






