• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សហរដ្ឋអាមេរិកប្រកាសដកខ្លួនចេញពីអង្គការអន្តរជាតិចំនួន ៦៦

នាថ្ងៃទី ៧ ខែមករា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ដោយដកសហរដ្ឋអាមេរិកចេញពីអង្គការ ទីភ្នាក់ងារ និងគណៈកម្មាធិការអន្តរជាតិចំនួន ៦៦ ក្នុងនោះ រួមទាំងអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) និងមូលនិធិប្រជាជនអង្គការសហប្រជាជាតិ (UNFPA) ដែលគូសសញ្ញាជំហានដកថយយ៉ាងខ្លាំង របស់ទីក្រុងវ៉ាស៊ីនតោនក្នុងកិច្ចសហប្រតិបត្តិការពហុភាគីសកល។

ប្រធានាធិបីអាមេរិក លោក ដូណាល ត្រាំ។ រូបថត៖ REUTERS

យោងតាមសេចក្តីប្រកាសរបស់សេតវិមាន បញ្ជីនេះរួមមានអង្គការក្រៅអង្គការសហប្រជាជាតិចំនួន ៣៥ និងទីភ្នាក់ងារអង្គការសហប្រជាជាតិចំនួន ៣១ ដែលទីក្រុងវ៉ាស៊ីនតោនចាត់ទុកថា "លែងបម្រើផលប្រយោជន៍របស់សហរដ្ឋអាមេរិកទៀតហើយ"។ ដូច្នេះ សហរដ្ឋអាមេរិកនឹងផ្អាកការចូលរួម និងផ្តល់មូលនិធិដល់អង្គការទាំងនេះ បន្ទាប់ពីការពិនិត្យឡើងវិញយ៉ាងទូលំទូលាយលើតួនាទីរបស់ខ្លួននៅក្នុងស្ថាប័នអន្តរជាតិទាំងនេះ រួមទាំងស្ថាប័នចំណុះអង្គការសហប្រជាជាតិ។ អង្គការទាំងនេះ ភាគច្រើនទាក់ទងនឹងបញ្ហាអាកាសធាតុ ពលកម្ម និងសង្គម៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អេមីរ៉ាតអារ៉ាប់រួមប្តេជ្ញាជួយឧបត្ថម្ភវៀតណាមឆ្លើយតបនឹងបញ្ហាប្រឈមសន្តិសុខថាមពល

អេមីរ៉ាតអារ៉ាប់រួមប្តេជ្ញាជួយឧបត្ថម្ភវៀតណាមឆ្លើយតបនឹងបញ្ហាប្រឈមសន្តិសុខថាមពល

នារសៀលថ្ងៃទី១៧ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានអញ្ជើញទទួលជួបឯកអគ្គរដ្ឋទូត អេមីរ៉ាតអារ៉ាប់រួម (UAE) ប្រចាំនៅវៀតណាម គឺលោក Bader Abdullah Almatrooshi។

Top