• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សហរដ្ឋអាមេរិកបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការរក្សានូវច្បាប់ និងបទដ្ឋានអន្តរជាតិដែលរួមបញ្ចូលនៅក្នុងសមុទ្រខាងកើត

អនុប្រធានាធិបតីអាមេរិក Kamala Harris បានជួបជាមួយប្រធានាធិបតីហ្វីលីពីន Ferdinand Marcos នៅទីក្រុង Washington សហរដ្ឋអាមេរិកនាថ្ងៃទី ២ ឧសភា។
អនុប្រធានាធិបតីអាមេរិក Kamala Harris និងប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr.( រូបថត៖ AP)

នៅក្នុងកិច្ចប្រជុំនេះ អនុប្រធានាធិបតី Kamala Harris បានអះអាងសារជាថ្មីអំពីភាពរឹងមាំនៃសម្ព័ន្ធភាពរវាងសហរដ្ឋអាមេរិក និងហ្វីលីពីន ហើយបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការពង្រីកទំនាក់ទំនងសន្តិសុខ សេដ្ឋកិច្ច និងប្រជាជន។ លោកស្រី Kamala Harris បានស្វាគមន៍ការប្រកាសរបស់ប្រធានាធិបតី Ferdinand Marcos អំពីទីតាំងយោធាថ្មីចំនួន ៤ ក្រោមកិច្ចព្រមព្រៀងពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិរបស់សហរដ្ឋអាមេរិក និងហ្វីលីពីន ដើម្បីពង្រឹងសន្តិសុខរបស់ប្រទេសហ្វីលីពីន។ លោកស្រីអនុប្រធានាធិបតីក៏បានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្ តរបស់សហរដ្ឋ អាមេរិក ក្នុងការប្រកាន់ខ្ជាប់នូវច្បាប់ និងបទដ្ឋានអន្តរជាតិរួមបញ្ចូលនៅសមុទ្រខាងកើត ក៏ដូចជាការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះវិស័យការពារជាតិហ្វីលីពីនក្រោមបទប្បញ្ញត្តិនៃសន្ធិសញ្ញាការពារទៅវិញទៅមក ដែលបានចុះហត្ថលេខារវាងប្រទេសទាំងពីរក្នុងឆ្នាំ ១៩៥១។

មេដឹកនាំទាំងពីរក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការដែនសមុទ្រ ក៏ដូចជាការពង្រឹងភាពជាដៃគូសេដ្ឋកិច្ចអាមេរិក-ហ្វីលីពីន; ទន្ទឹមនឹងនោះ លើកឡើងពីផែនការរបស់លោកប្រធានាធិបតី Joe Biden ក្នុងការបញ្ជូនគណៈប្រតិភូពាណិជ្ជកម្ម និងវិនិយោគទៅកាន់ប្រទេសហ្វីលីពីន ដើម្បីជំរុញការវិនិយោគរវាងប្រទេសទាំងពីរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមផ្តល់អាទិភាពកំពូលដល់ការពង្រឹងនិងពង្រីកដោយឥតឈប់ឈរនូវទំនាក់ទំនងដ៏គួរឲ្យទុកចិត្ត និងជិតស្និទ្ធជាមួយកម្ពុជានិងឡាវ

វៀតណាមផ្តល់អាទិភាពកំពូលដល់ការពង្រឹងនិងពង្រីកដោយឥតឈប់ឈរនូវទំនាក់ទំនងដ៏គួរឲ្យទុកចិត្ត និងជិតស្និទ្ធជាមួយកម្ពុជានិងឡាវ

នារសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ កិច្ចប្រជុំរដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសទាំងបី វៀតណាម ឡាវ និងកម្ពុជាបានប្រព្រឹត្តទៅ នៅរដ្ឋធានីវៀងច័ន្ទ ប្រទេសឡាវ។ គណៈ ប្រតិភូជាន់ខ្ពស់ក្រសួងការពារជាតិវៀតណាមដឹកនាំដោយលោកនាយឧត្តមសេនីយ៍ រដ្ឋមន្ត្រី Phan Van Giang។

Top