• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សហភាពអឺរ៉ុបបានឯកភាពជាលើកដំបូងលើការអំពាវនាវឱ្យមានបទឈប់បាញ់មនុស្សធម៌នៅតំបន់ហ្គាហ្សា

សេចក្តីប្រកាសរបស់សហភាពអឺរ៉ុបក៏បានអំពាវនាវឱ្យអ៊ីស្រាអែលគោរពសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិដែលបានចេញក្នុងខែមករាឆ្នាំ ២០២៤ ដែលតម្រូវឱ្យរដ្ឋាភិបាលអ៊ីស្រាអែលចាត់វិធានការទប់ស្កាត់អំពើប្រល័យពូជសាសន៍នៅក្នុងតំបន់ហ្គាហ្សា។
មេដឹកនាំនៃបណ្តាប្រទេសសហភាពអឺរ៉ុបបានព្រមព្រៀងគ្នាដើម្បីអំពាវនាវឱ្យមានបទឈប់បាញ់មនុស្សធម៌ជាបន្ទាន់មួយ មុនពេលឆ្ពោះទៅរកបទឈប់បាញ់ប្រកបដោយនិរន្តរភាពនៅក្នុងតំបន់ហ្គាហ្សា (រូបថត៖ Euronews)

នៅក្នុងសេចក្តីប្រកាសដែលបានចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំលើកដំបូង (ថ្ងៃទី ២១ ខែមីនា) នៃកិច្ចប្រជុំកំពូលអឺរ៉ុប (EU) ដែលប្រព្រឹត្តទៅនៅទីក្រុងប្រ៊ុចសែល (បែលហ្សិក) ប្រទេសសមាជិកសហភាពអឺរ៉ុបចំនួន ២៧ បានឯកភាពគ្នាជាលើកដំបូងដើម្បីអំពាវនាវបទឈប់បាញ់មនុស្សធម៌ុមួយជាបន្ទាន់នៅតំបន់ហ្គាហ្សា ហើយបានស្នើសុំ អ៊ីស្រាអែលមិនអោយបើកការវាយប្រហារលើក្រុង Rafah ភាគខាងត្បូងនៃតំបន់ហ្គាហ្សា។ សេចក្តីប្រកាសរបស់សហភាពអឺរ៉ុបក៏បានអំពាវនាវឱ្យអ៊ីស្រាអែលគោរពសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិដែលបានចេញក្នុងខែមករាឆ្នាំ ២០២៤  ដែលតម្រូវឱ្យរដ្ឋាភិបាលអ៊ីស្រាអែលចាត់វិធានការទប់ស្កាត់អំពើប្រល័យពូជសាសន៍នៅក្នុងតំបន់ហ្គាហ្សា។

មេដឹកនាំនៃប្រទេសសមាជិកសហភាពអឺរ៉ុបទាំង ២៧ ក៏បានសម្តែងការព្រួយបារម្ភយ៉ាងជ្រាលជ្រៅចំពោះស្ថានភាពមនុស្សធម៌នៅតំបន់ហ្គាហ្សាស្ទ្រីប និងផលវិបាកសម្រាប់ជនស៊ីវិល ក៏ដូចជាហានិភ័យនៃគ្រោះឃ្លានមួយនៅក្នុងតំបន់ នៅពេលដែលជំនួយមិនអាចទទួលបានគ្រប់គ្រាន់។ ទន្ទឹមនឹងនោះ សមាជិកសហភាពអឺរ៉ុបជឿថា ចាំបាច់ត្រូវបើកចំណុចតភ្ជាប់បន្ថែមទៀតលើដីគោក ដើម្បីបង្កើនការដឹកជញ្ជូនទំនិញសង្គ្រោះទៅកាន់តំបន់ហ្គាហ្សា៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម៖ កំណត់ឡើងវិញនូវបរិយាកាសអភិវឌ្ឍន៍ខេត្តក្វាងទ្រី

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម៖ កំណត់ឡើងវិញនូវបរិយាកាសអភិវឌ្ឍន៍ខេត្តក្វាងទ្រី

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានស្នើថា នាពេលខាងមុខ ខេត្តក្វាងទ្រី គួរផ្តោតលើការអនុវត្តឲ្យបានល្អរាល់ភារកិច្ច ក្នុងនោះ ត្រូវកំណត់ឡើងវិញនូវបរិយាកាសអភិវឌ្ឍន៍ខេត្ត ជាមួយនឹងយុទ្ធសាស្ត្រ "ឆ្ពោះទៅទិសខាងកើត រីករាលដាលតាមទិសខាងលិច" ដោយយកសមុទ្រជាចំណុចកណ្តាលនៃការពង្រីកខឿនសេដ្ឋកិច្ច។

Top