• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សហភាពអឺរ៉ុបគាំទ្របេក្ខជននីហ្សេរីយ៉ាឱ្យក្លាយជាអគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក (WTO)

នាថ្ងៃទី ២៦ ខែតុលា សហភាពអឺរ៉ុប (EU) បានឲ្យដឹងថាអ្នកតំណាងភាគច្រើននៃប្រទេសជាសមាជិកប្លុកនេះ បានឯកភាពគាំទ្រលោកស្រី Ngozi Okonjo – Iweala អតីតរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុនៃប្រទេសនីហ្សេរីយ៉ាដើម្បីក្លាយជាអគ្គនាយកនៃអង្គការពាណិជ្ជកម្មពិភពលោក ( WTO) ។

លោកស្រី Ngozi Okonjo – Iweala អតីតរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុនៃប្រទេសនីហ្សេរីយ៉ា

ដំណើរការពិគ្រោះយោបល់របស់អង្គការ WTO ដើម្បីជ្រើសរើសអគ្គនាយកដើម្បីជំនួសលោក Roberto Azevedo (ជនជាតិប្រេស៊ីល) នឹងបញ្ចប់អាណត្តិនៅថ្ងៃទី ២៧ ខែតុលា។ ថ្នាក់ដឹកនាំថ្មីគ្រោងនឹងប្រកាសនៅក្នុងខែវិច្ឆិកាខាងមុខនេះ។ រហូតមកដល់ពេលនេះ នៅសល់តែបេក្ខនារីចំនួន ២ រូបទៀតដែលកំពុងឈរឈ្មោះសម្រាប់តំណែងនេះគឺលោកស្រី Okonjo-Iweala - អតីតរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុនៃប្រទេសនីហ្សេរីយ៉ា និងលោកស្រី Yoo Myung-hee - រដ្ឋមន្រ្តីពាណិជ្ជកម្មកូរ៉េខាងត្បូង។

យោងតាមប្រភពព័ត៌មានពីសហភាពអឺរ៉ុបបានឱ្យដឹងថានៅក្នុងកិច្ចប្រជុំលើកដំបូងកាលពីថ្ងៃទី ២៦ ខែតុលា បណ្តាប្រទេសសមាជិកសហភាពអឺរ៉ុបមិនអាចរកបានការឯកភាពគ្នានៅជុំវិញបញ្ហាជ្រើសរើសបានបេក្ខជនណាមួយឡើយ។ ប៉ុន្តែនៅក្នុងការកោះប្រជុំឡើងវិញបន្ទាប់ទៀត ប្រទេសភាគច្រើននៃសហភាពអឺរ៉ុប បានឯកភាពគាំទ្រដល់ លោកស្រី Okonjo-Iweala ដែលជាសញ្ញាច្បាស់ក្នុងការបង្ហាញពីទំនុកចិត្តរបស់សហភាពអឺរ៉ុបចំពោះការគាំទ្រដល់បេក្ខនារីរបស់នីហ្សេរីយ៉ា៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម 

ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ លឿង គឿង ទទួលបានជោគជ័យយ៉ាងធំធេង គូសសញ្ញាសម្គាល់សំខាន់ៗជាច្រើន

ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ លឿង គឿង ទទួលបានជោគជ័យយ៉ាងធំធេង គូសសញ្ញាសម្គាល់សំខាន់ៗជាច្រើន

នៅយប់ថ្ងៃទី ១ ខែវិច្ឆិកា លោកប្រធានរដ្ឋ លឿង គឿង និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានវិលត្រឡប់មកទីក្រុងហាណូយវិញ បញ្ចប់ដោយជោគជ័យដំណើរទស្សនកិច្ចចូលរួមសប្តាហ៍កំពូល សហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) លើកទី ៣២ និងបំពេញការងារទ្វេភាគី នៅកូរ៉េខាងត្បូង តាមការអញ្ជើញរបស់លោកប្រធានាធិបតី លី ជេម្យុង ចាប់ពីថ្ងៃទី ២៩ ខែតុលា ដល់ថ្ងៃទី ១ ខែវិច្ឆិកា។

Top