• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សហព័ន្ធរុស្ស៊ីពិចារណាផ្ទេរបច្ចេកវិទ្យាផលិតវ៉ាក់សាំង Sputnik V នៅវៀតណាម

ទិដ្ឋភាពនៃជំនួបពិភាក្សា (រូបថត៖ VOV)
 

នារសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ នៅវិមានរដ្ឋសភា ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានជួបសន្ទនាតាមទូរស័ព្ទជាមួយលោកស្រី Valentina Matvienko ប្រធានក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី។

នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទនេះ ថ្នាក់ដឹកនាំទាំងពីរបានអះអាងថា ក្នុងបរិបទឆ្លងរាលដាលជំងឺរាតត្បាតកូវីដ ១៩ ប៉ុន្តែ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគរវាងវៀតណាម - រុស្ស៊ីមានការផ្លាស់ប្តូរជាវិជ្ជមាន ជាពិសេស ចាប់តាំងពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សម្ព័ន្ធសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប ចូលជាធរមាន (ខែតុលាឆ្នាំ ២០១៦) ហើយទំនាក់ទំនងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្មនាពេលកន្លងមកនៅតែរក្សាបានកំណើនវិជ្ជមាន។ ភាគីទាំងពីរបានសង្កត់ធ្ងន់លើកិច្ចស ហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មនិងវិនិយោគរវាងប្រទេសទាំងពីរ ដែលនៅតែមានសក្តានុពលខ្លាំង និងត្រូវការការជំរុញឱ្យស្របគ្នានឹងទំនាក់ទំនងនយោបាយយ៉ាងល្អប្រសើរនេះ។

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានមានប្រសាសន៍ថា វៀតណាមមានបំណងសហការជាមួយសហព័ន្ធរុស្ស៊ីក្នុងវិស័យផ្ទេរបច្ចេកវិទ្យានិងផលិតវ៉ាក់សាំងកូវីដ ១៩ នៅ វៀតណាម។ ប្រធានក្រុមប្រឹក្សានៃសហព័ន្ធរុស្ស៊ីលោកស្រី Valentina Matvienko បានមានប្រសាសន៍ថា សហព័ន្ធរុស្ស៊ីកំពុងពិចារណាផ្ទេរបច្ចេកវិទ្យាផលិតវ៉ាក់សាំងនៅលើ ទឹកដីនៃប្រទេសវៀតណាមផងដែរ។

មេដឹកនាំទាំងពីរបានឯកភាពគ្នាបន្តរក្សាការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ នៃថ្នាក់ដឹកនាំរដ្ឋសភានិងទីភ្នាក់ងារនៃរដ្ឋសភា ក្រុមសមាជិកសភាមិត្តភាព; ផ្លាស់ប្តូរនិងធ្វើបច្ចុប្បន្នភាពព័ត៌មានស្តីពីសកម្មភាពសមាជិកសភានៃប្រទេសនីមួយៗ។ ជាមួយគ្នានោះ ពង្រឹងការសម្របសម្រួលក្នុងការត្រួតពិនិត្យនិងជំរុញការអនុវត្តកិច្ចព្រមព្រៀង សហប្រតិបត្តិការដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរបានចុះហត្ថលេខា៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

សកម្មភាពគួរឱ្យទាក់ទាញនៅក្នុងពិធីបុណ្យក្រូច Van Don ឆ្នាំ ២០២៥

សកម្មភាពគួរឱ្យទាក់ទាញនៅក្នុងពិធីបុណ្យក្រូច Van Don ឆ្នាំ ២០២៥

នាថ្ងៃទី ១៣ និងទី ១៤ ខែធ្នូ នៅតំបន់សេដ្ឋកិច្ចពិសេស Van Don ខេត្ត Quang Ninh បានប្រព្រឹត្តទៅពិធីបុណ្យក្រូច Van Don ឆ្នាំ ២០២៥ ដែលមានប្រធានបទ "រដូវនៃសេចក្តីរីករាយ"។

Top