• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សហព័ន្ធកីឡាអុកវៀតណាមត្រូវបានបង្កើតជាផ្លូវការ

នាថ្ងៃទី ៦ ខែឧសភា ឆ្នាំ២០១៨ នៅទីក្រុងហាណូយ សហព័ន្ធកីឡាអុកវៀតណាមត្រូវបានបង្ហាញមុខជាផ្លូវការ សម្រាប់​អាណត្តិជាលើកដំបូង ២០១៨ -២០២៣ ដោយមានសមាជិកចំនួន ៣៩ រូប។

 សហព័ន្ធកីឡាអុកវៀតណាមត្រូវបានបង្កើតជាផ្លូវការ

ក្នុងនោះ លោក Pham Hoang Duong សមាជិកសហព័ន្ធកីឡាអុកពិភពលោកនិងជាប្រធានក្រុមប្រឹក្សាភិបាលនៃ​ក្រុមហ៊ុនភាគហ៊ុនសម្ព័ន្ធក្រុមហ៊ុនវិនិយោគ Quang Ninh ជាប្រធានសហព័ន្ធកីឡាអុកវៀតណាម។

អញ្ជើញថ្លែងមតិនៅក្នុងមហាសន្និបាតនេះ  លោក Le Khanh Hai អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាមបានស្នើឲ្យសហព័ន្ធកីឡាអុកវៀតណាម នាពេលខាងមុខ គប្បីផ្ដោតសំខាន់លើការអនុវត្តន៍ភារកិច្ចសំខាន់ៗ មួយចំនួន ដូចជា៖ សហការយ៉ាងជិតស្និទ្ធជាមួយមូលដ្ឋាននិងផ្នែកនានាដើម្បីជំរុញការអភិវឌ្ឍ​ក្លិប និងសមាគមកីឡាអុក។

នៅក្នុងមហាសន្និបាតនេះ សហព័ន្ធកីឡាអុកវៀតណាមនិងសហគ្រាស អង្គភាពផ្សព្វផ្សាយចំនួន ១១បានសន្យារួមដំណើរជាមួយការអភិវឌ្ឍន៍នៃកីឡាអុកវៀតណាម។ អុកគឺជាវិញ្ញាសាកីឡាដែលពោរពេញទៅដោយចរិតលក្ខណៈ​វប្បធម៌និងមនុស្សសាសត្រ្តខ្ពស់។ កីឡាអុករបស់វៀតណាមមានការអភិវឌ្ឍជាប់ចំណាត់ថ្នាក់ទី ២ នៅលើពិភពលោកផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមបន្តគាំទ្រទីម័រខាងកើតចូលរួមប្រកបដោយប្រសិទ្ធភាពក្នុងសកម្មភាពរបស់អាស៊ាន

វៀតណាមបន្តគាំទ្រទីម័រខាងកើតចូលរួមប្រកបដោយប្រសិទ្ធភាពក្នុងសកម្មភាពរបស់អាស៊ាន

វៀតណាមនឹងបន្តគាំទ្រទីម័រខាងកើត ចូលរួមប្រកបដោយប្រសិទ្ធភាពក្នុង សកម្មភាពរបស់អាស៊ាន តាមទាន់វឌ្ឍនភាពអភិវឌ្ឍន៍នៃប្លុកទាំងមូល។

Top