• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សហគ្រាសវៀតណាមនិងម៉ាឡេស៊ីជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគ

នាថ្ងៃទី ២៣ ខែកញ្ញា ការិយាល័យពាណិជ្ជកម្មវៀតណាមប្រចាំម៉ាឡេស៊ីនិងសមាគមធុរកិច្ចវៀតណាមនៅម៉ាឡេស៊ី (VMBIZ) បានចុះហត្ថលេខា លើអនុស្សារណៈយោគយល់គ្នាសំដៅពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគរវាងសហគ្រាសនៃប្រទេសទាំងពីរ។

ទិដ្ឋភាពនៃពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (រូបថត៖ TTXVN)


ថ្លែងក្នុងពិធីចុះហត្ថលេខានេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅម៉ាឡេស៊ី លោក Le Quy Quynh បានវាយតម្លៃខ្ពស់ ចំពោះការចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នារវាងការិយាល័យពាណិជ្ជកម្មវៀតណាមប្រចាំនៅម៉ាឡេស៊ីនិង VMBIZ ដោយសង្កត់ធ្ងន់ថា សេដ្ឋកិច្ចពាណិជ្ជ កម្មនិងការវិនិយោគជាកាណាល់ដ៏សំខាន់ ដើម្បីជំរុញទំនាក់ទំនងទ្វេភាគី។ បន្ទាប់ពីការចុះហត្ថលេខាការិយាល័យពាណិជ្ជកម្មនិង VMBIZ ត្រូវការបង្កើតផ្នែកឯកទេសមួយឲ្យបានឆាប់រហ័សបង្កើនការផ្លាស់ប្តូរព័ត៌មាន ដើម្បីសម្របសម្រួលសកម្មភាពរួមទាំងការនាំទំនិញវៀតណាមដែលមានគុណភាពខ្ពស់ចូលទីផ្សារម៉ាឡេស៊ីផង។ ក្រៅពីនេះ រៀបចំសកម្មភាពដើម្បីតភ្ជាប់និងរៀនសូត្រពីបទពិសោធន៍ជាមួយសមាគមអាជីវកម្មនិងធុរកិច្ចម៉ាឡេស៊ី។

បន្ទាប់ពីពិធីចុះហត្ថលេខារួច សហគ្រាសវៀតណាមនិងម៉ាឡេស៊ីជាច្រើនបានជួបជុំគ្នាដើម្បីផ្លាស់ប្តូរព័ត៌មានក៏ដូចជាស្វែងរកឱកាស សហប្រតិបត្តិការផង៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

ក្នុងកម្មវិធីចូលរួមកិច្ចប្រជុំកំពូល BRICS ២០២៥ និងសកម្មភាពទ្វេភាគីនៅប្រទេសប្រេស៊ីល នាព្រឹកថ្ងៃទី ៥ ខែកក្កដា (ម៉ោងក្នុងតំបន់) បន្ទាប់ពីបានចុះចតនៅអាកាសយានដ្ឋាន Galeao នៅទីក្រុង Rio de Janeiro នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ និងភរិយារួមជាមួយគណៈប្រតិភូ ជាន់ខ្ពស់វៀត ណាមបានអញ្ជើញដាក់ផ្កាក្នុងឱកាសរំលឹកខួបលើកទី ១៣៥ នៃទិវាកំណើតលោកប្រធាន ហូជីមិញ នៅទីក្រុង Rio de Janeiro។

Top