• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សហគ្រាសជប៉ុននៅវៀតណាម ទទួលបានប្រាក់ចំណេញខ្ពស់បំផុតក្នុងរយៈពេល ១៥ ឆ្នាំ

លទ្ធផលនៃការស្ទង់មតិថ្មីបំផុតបានបង្ហាញថា អត្រានៃសហគ្រាសជប៉ុនដែលកំពុងប្រតិបត្តិការនៅវៀតណាម ដែលត្រូវបានគេព្យាករណ៍ថា ទទួលបានប្រាក់ចំណេញក្នុងឆ្នាំ ២០២៥ គឺ ៦៧,៥% ដែលកើនឡើង ៣,៤ ពិន្ទុភាគរយបើប្រៀបធៀបទៅនឹងឆ្នាំមុន។
អង្គការជំរុញពាណិជ្ជកម្មជប៉ុន (Jetro) ធ្វើសន្និសីទសារព័ត៌មានដើម្បីប្រកាសពីការស្ទង់មតិលើស្ថានភាពបច្ចុប្បន្នរបស់សហគ្រាសជប៉ុនដែលវិនិយោគនៅបរទេសក្នុងឆ្នាំសារពើពន្ធ ២០២៥។ (រូបថត៖ ទស្សនាវដ្តីហិរញ្ញវត្ថុ)

នេះគឺជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល ១៥ ឆ្នាំកន្លងមក ហើយក៏ជាលើកដំបូងក្នុងរយៈពេល ៥ ឆ្នាំដែលអត្រានេះនៅវៀតណាមបានលើសពីកម្រិតមធ្យមនៃតំបន់អាស៊ីអាគ្នេយ៍ផងដែរ។ អត្រានៃសហគ្រាសរកបានប្រាក់ចំណេញ បានកើនឡើងជាបន្តបន្ទាប់ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ បានឆ្លុះបញ្ចាំងពីភាពប្រសើរឡើងគួរឱ្យកត់សម្គាល់នៃប្រតិបត្តិការអាជីវកម្ម។

ក្នុងរយៈពេល ១-២ ឆ្នាំខាងមុខ សហគ្រាសជប៉ុនជិត ៦០% នៅវៀតណាមបានឲ្យដឹងថា ពួកគេនឹងពង្រីកប្រតិបត្តិការអាជីវកម្ម ដោយមានកម្លាំងចលករដែលកើតចេញពីការកើនឡើងនៃតម្រូវការទីផ្សារក្នុងស្រុក និងនាំចេញ។ ទោះជាយ៉ាងណាក៏ដោយ សហគ្រាសក៏រំពឹងថា កំណែទម្រង់នីតិវិធីរដ្ឋបាលនឹងកាន់តែខ្លាំងក្លាថែមទៀត ដើម្បីបង្កើតបរិយាកាសអំណោយផលសម្រាប់អាជីវកម្ម។

ទាក់ទងនឹងបរិយាកាសវិនិយោគ សហគ្រាសជប៉ុនវាយតម្លៃខ្ពស់វៀតណាមចំពោះកត្តាដូចជា ទំហំទីផ្សារ សក្តានុពលកំណើន ថ្លៃដើមពលកម្ម និងស្ថិរភាពនយោបាយ សង្គម៕

តាម​ VOV5​ - វិទ្យុសំឡេងវៀតណាម​

វៀតណាមអំពាវនាវឱ្យប្រទេសនានាចុះហត្ថលេខានិងផ្តល់សច្ចាប័នលើអនុសញ្ញាហាណូយក្នុងពេលឆាប់ៗនេះ

វៀតណាមអំពាវនាវឱ្យប្រទេសនានាចុះហត្ថលេខានិងផ្តល់សច្ចាប័នលើអនុសញ្ញាហាណូយក្នុងពេលឆាប់ៗនេះ

ចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ៣០ ខែមករា គណៈកម្មាធិការពិសេសសម្រាប់ការ កសាងបទប្បញ្ញត្តិអនុវត្តន៍អនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីការប្រយុទ្ធប្រឆាំងនឹងបទល្មើសតាមអ៊ីនធឺណិត (អនុសញ្ញាហាណូយ) បានបើកកិច្ចប្រជុំនៅទីក្រុងវីយែន ប្រទេសអូទ្រីស។

Top