• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សហគ្រាសគាំទ្រសេចក្ដីអំពាវនាវរបស់លោកអគ្គលេខាបក្ស ស្រុះចិត្តគំនិតគ្នាជំនះពុះពារលើការលំបាកដោយសារជំងឺរាតត្បាត

រូបថត៖  ក្រសួងសុខាភិបាល

ក្នុងបរិបទ ដែលជំងឺរាតត្បាតកូវីដ ១៩ មានការវិវឌ្ឍយ៉ាងស្មុគស្មាញនោះ កាលពីថ្ងៃទី ២៩ ខែកក្កដា លោកអគ្គលេខាបក្ស Nguyen Phu Trong បានចេញសេចក្ដីអំពាវនាវ ដល់ជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសសស្ដីពីការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវិដ ១៩។

ចំពោះប្រជាជននិយាយរួម និងសហគមន៍ធុរកិច្ចនិយាយដោយឡែក នេះគឺជាការអំពាវនាវជំរុញការប្ដេជ្ញាចិត្ត ស្មារតីសាមគ្គីគ្នា ជំនះពុះពារលើរាល់ការលំបាកដោយសារជំងឺរាតត្បាត។ សេចក្ដីអំពាវនាវនេះបានកំណត់ថា“ការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតប្រៀបប្រដូចជាការប្រយុទ្ធប្រឆាំងខ្មាំងសត្រូវ” ដោយបានបង្ហាញឆន្ទះ ការប្តេជ្ញាចិត្តខ្ពស់របស់ប្រមុខប្រព័ន្ធនយោបាយ លើកទឹកចិត្តដល់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ និងសហគមន៍ធុរកិច្ចរួមគ្នាចែករំលែកការលំបាក និងជំនះពុរពារលើឧបសគ្គ។ ស្មារតីនេះត្រូវបាន លោកស្រី Dinh Tuyet Nhung ប្រធានសហព័ន្ធសហករណ៍កសិកម្មនិងឱសថខេត្ត Bac Kan គាំទ្រតាមរយៈការធានារបររកស៊ីជូនពលករ។ លោកស្រីបានឲ្យដឹងថា៖ “យើងខ្ញុំបានសង្កេតឃើញថា សេចក្ដីអំពាវនាវប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ របស់លោកអគ្គលេខាបក្សដល់ប្រទេសជាតិទាំងមូល និងប្រជាជនទាំងមូលគឺជាសេចក្ដីអំពាវនាវដែលពោរពេញទៅដោយអត្ថន័យ។ សហករណ៍យើងខ្ញុំកំពុងរួមដៃគ្នាជួយឧបត្ថម្ភទាំងខាងសំភារៈ និងស្មារតីជូនជនរួមជាតិនៅភាគខាងត្បូង។ ជាក់ស្ដែង យើងខ្ញុំបានដាក់ចេញគោលការណ៍លក់កសិផលក្នុងតម្លៃអនុគ្រោះដល់ប្រជាជន ដែលរងផលប៉ះពាល់ដោយសារជំងឺរាតត្បាត។ ទន្ទឹមនឹងនេះ យើងខ្ញុំក៏បានដឹកជញ្ជូនទំនិញចាំបាច់នានាទៅកាន់ទីផ្សារទីក្រុងហាណូយ ក៏ដូចជាផ្សារទំនើបធំៗ ដើម្បីធានាប្រភពផ្គត់ផ្គង់ផងដែរ”។

ដោយជួយជ្រោមជ្រែងចំពោះសេចក្ដី អំពាវនាវរបស់លោកអគ្គលេខាបក្សនោះ សហគមន៍ធុរកិច្ចវៀតណាម បាននិងកំពុងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីរក្សាផលកិកម្ម អាជីវកម្ម ក្នុងនោះផ្ដោតសំខាន់ទៅលើអាយុជីវិតរបស់ពលករ ក៏ដូចជាការស្លាប់រស់របស់សហគ្រាសផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

"ដាក់ការងារបង្ការ និងទប់ទល់នឹងនឹងព្យុះ Kalmaegi (ព្យុះលេខ ១៣) ឲ្យស្ថិតក្នុងស្ថានភាព “បន្ទាន់ជាង”។ នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អនុប្រធានគណៈកម្មាធិការជាតិដឹកនាំការការពារស៊ីវិល នៅក្នុងកិច្ចប្រជុំអនឡាញ ស្តីពីការទប់ទល់នឹងនឹងព្យុះ Kalmaegi នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល។

Top