• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សហគមន៍អាស៊ានត្រូវបានបង្ហាញមុខនៅទីក្រុងបារីស


សហគមន៍អាស៊ានត្រូវបានបង្ហាញមុខនៅទីក្រុងបារីស

គណៈកម្មាធិការ​អាស៊ាននៅទីក្រុងបារីស​(បារាំង) នាយប់ថ្ងៃទី៨ ខែ​មិនា ឆ្នាំ២០១៦ បាន​រៀបចំពិធី​ជួប​ប្រាស្រ័យ អប​អរ​សាទរ ការបង្កើត​សហគមន៍​អាស៊ាន (AEC)។ អញ្ជើញ​ចូល​រួម​ពិធី​នេះ​មាន​ថ្នាក់​ដឹក​នាំនៃ​ស្ថាន​ទូត​ប្រទេស​អាស៊ាន​ទាំង​១០ ប្រចាំនៅបារាំង រួមជាមួយបណ្ដាថ្នាក់ដឹកនាំក្រសួង​ស្ថាប័ន​របស់បារាំង។ ថ្លែងមតិនៅទី​នេះ លោក​ស្រី Maria Theresa Lazaro ឯកអគ្គរដ្ឋទូត​ហ្វីលីពីន​ប្រចាំ​នៅបារាំង ប្រធាន​ប្តូវេណ គណៈ​កម្មាធិការ​អាស៊ាន​ប្រចាំ​នៅ​បារីស បាន​អោយដឹងថា៖ សហគមន៍​អាស៊ានត្រូវ​បាន​បង្កើត​ជាលទ្ធផល នៃ​ការខំប្រឹង​ប្រែង​របស់​ប្រទេស​អាស៊ី​អាគ្នេយ៍​​ទាំង​ឡាយ រួមចំណែកបង្កើនកិច្ចសហប្រតិបត្តិការ ក្នុងតំបន់ឡើង​ដំណាក់កាល​ថ្មី បំពេញ​ផលប្រយោជន៍​របស់​សមាជិក​ទាំងឡាយ និងបង្ហាញនូវតួនាទីជាមជ្ឈមណ្ឌល​របស់អាស៊ាន ក្នុងនិន្នា​ការ​បង្កើន​កិច្ចសហ​​ប្រតិបត្តិ​ការ និង​តភ្ជាប់​នៅក្នុង​តំបន់​។ រីឯ លោក Philippe Varin បេសកជន​ពិសេស​នៃរដ្ឋមន្ត្រី​ក្រសួង​ការបរទេស​​បារាំង ទទួល​បន្ទុក​ទំនាក់ទំ​នង​សេដ្ឋកិច្ច ចំពោះអាស៊ានបាន​ចាត់ទុក​ថា៖ នេះគឺ​ជាសញ្ញាល្អ​ដើម្បី​បើក​ទូលាយ​​បណ្ដាទំ​នាក់ទំនង​សេដ្ឋកិច្ច​ រវាងបារាំង និងប្រទេសអាស៊ានទាងឡាយ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ប្រធានរដ្ឋ លោក លឿង គឿងអញ្ជើញចូលរួមសន្និសីទជំរុញការវិនិយោគទីក្រុង Hai Phong

ប្រធានរដ្ឋ លោក លឿង គឿងអញ្ជើញចូលរួមសន្និសីទជំរុញការវិនិយោគទីក្រុង Hai Phong

ក្នុងឱកាសនៃកិច្ចប្រជុំលើកទី៣ - ឆ្នាំ២០២៥ នៃក្រុមប្រឹក្សាប្រឹក្សាធុរកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) (ABAC ៣) នារសៀលថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុង Hai Phong សហព័ន្ធពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម (VCCI) បានសម្របសម្រួលជាមួយទីក្រុង Hai Phong រៀបចំសន្និសីទជំរុញការវិនិយោគ ដោយប្រធាន បទ "Hai Phong - គោលដៅយុទ្ធសាស្ត្រនៃយុគសម័យថ្មី”។

Top