• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សហគមន៍ជនវៀតណាមនៅកម្ពុជាទទួលអំណរបុណ្យតេតប្រពៃណីឆ្នាំ២០២៥

កាលពីយប់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាបានរៀបចំកម្មវិធីបុណ្យតេតសហគមន៍ "និទាឃរដូវនៃមាតុភូមិ - ឆ្នាំ២០២៥"។
ថ្នាក់ដឹកនាំស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាបានប្រគល់ប័ណ្ណសរសើរពីរដ្ឋមន្ត្រីក្រសួងការបរទេស និងប័ណ្ណសរសើរពីស្ថានទូតដល់សមូហភាព និងបុគ្គលដែលមានស្នាដៃជាច្រើន និងការរួមចំណែកយ៉ាងសកម្មក្នុងការងារសហគមន៍។ (រូបថត៖ VOV)

កម្មវិធីនេះបានប្រព្រឹត្តទៅនៅក្នុងបរិវេណស្ថានទូតវៀតណាមក្នុងរាជធានីភ្នំពេញ ដោយមានការចូលរួមពីភ្ញៀវរាប់រយនាក់ រួមទាំងតំណាងសហគមន៍ប្រជាពលរដ្ឋដើមកំណើតវៀតណាម ធុរជនវៀតណាម និងខ្មែរដើមកំណើតវៀតណាម និងនិស្សិតវៀតណាមដែលកំពុងសិក្សានៅសាកលវិទ្យាល័យនានាក្នុងប្រទេសកម្ពុជា ព្រមទាំងកម្មាភិបាល បុគ្គលិកនៃស្ថាប័នតំណាងវៀតណាមនៅកម្ពុជា តំណាងថ្នាក់ដឹកនាំមូលដ្ឋាននានា និងអង្គភាពជាប់ព្រំដែនរបស់វៀតណាម។ កម្មវិធីបានប្រព្រឹត្តទៅ ជាមួយនឹងមុខម្ហូបប្រពៃណីក្នុងបុណ្យតេត ការសម្តែងសិល្បៈដ៏វិសេសវិសាលរបស់សិស្សអាណិកជនវៀតណាម កម្មាភិបាលនៃស្ថានទូត និងបងប្អូនប្រជាពលរដ្ឋ។ ក្នុងឱកាសនេះ ថ្នាក់ដឹកនាំស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាបានប្រគល់ប័ណ្ណសរសើរពីរដ្ឋមន្ត្រីក្រសួងការបរទេស និងប័ណ្ណសរសើរពីស្ថានទូតដល់សមូហភាព និងបុគ្គលដែលមានស្នាដៃជាច្រើន និងការរួមចំណែកយ៉ាងសកម្មក្នុងការងារសហគមន៍៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អគ្គលេខាបក្សកុម្មុយនិស្ត លោក To Lam ជួបពិភាក្សាតាមទូរស័ព្ទ ជាមួយថ្នាក់ដឹកនាំគុយបា

អគ្គលេខាបក្សកុម្មុយនិស្ត លោក To Lam ជួបពិភាក្សាតាមទូរស័ព្ទ ជាមួយថ្នាក់ដឹកនាំគុយបា

នាយប់ថ្ងៃទី ៤ ខែកុម្ភៈ នៅទីស្តីការរគណៈកម្មាធិការមជ្ឈិមបក្ស អគ្គលេខាបក្ស លោក To Lam បានជួបសន្ទនាតាមទូរស័ព្ទ ជាមួយលេខាទីមួយនៃបក្សកុម្មុយនិស្តគុយបា និងជាប្រធានរដ្ឋគុយបា លោក Miguel Diaz-Canel។

Top