• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ចិនចាត់​​វិធានការ​ជា​បន្តបន្ទាប់​ដើម្បី​ឆ្លើយតប​នឹង​ការ​ដំឡើង​ពន្ធ​របស់​អាមេរិក

នាថ្ងៃទី ៤ ខែកុម្ភៈ ប្រទេសចិនបានប្រកាសវិធានការសងសឹកជាបន្តបន្ទាប់ រួមទាំងការដំឡើងពន្ធលើទំនិញនាំចូលមួយចំនួន បន្ថែមក្រុមហ៊ុនអាមេរិកចំនួនពីរទៅក្នុងបញ្ជីអង្គភាពដែលមិនគួរឱ្យទុកចិត្ត និងត្រួតពិនិត្យការនាំចេញលោហៈធាតុកម្រមួយចំនួន និងការស៊ើបអង្កេតប្រឆាំងនឹងការផ្តាច់មុខ របស់ Google ផងដែរ។

នៅក្នុងសេចក្តីជូនដំណឹងមួយដែលបានបង្ហោះនៅលើគេហទំព័ររបស់ក្រសួងហិរញ្ញវត្ថុចិន គណៈកម្មការពន្ធគយនៃរដ្ឋសភាចិនបានឲ្យដឹងថា ប្រទេសចិននឹងដាក់ពន្ធបន្ថែម ១៥% លើធ្យូងថ្ម និងឧស្ម័នធម្មជាតិរាវ និង ១០% លើប្រេងឆៅ គ្រឿងយន្តកសិកម្ម រថយន្តធុនធំ និងរថយន្តភីកអាប់ នាំចូលពីសហរដ្ឋអាមេរិក។ សេចក្តីសម្រេចចិត្តថ្មីនេះនឹងចូលជាធរមានចាប់ពីថ្ងៃទី ១០ ខែកុម្ភៈ ។

ប្រធានរដ្ឋចិន លោក Xi Jinping និងប្រធានាធិបតីអាមេរិក លោក Donald Trump។ រូបថត៖ Reuter

ក្នុងពេលជាមួយគ្នានោះ ក្រសួងពាណិជ្ជកម្មចិនបានឲ្យដឹងថា ប្រទេសនេះបាននាំយកវិធានការពន្ធរបស់សហរដ្ឋអាមេរិកជូនដល់យន្តការដោះស្រាយវិវាទរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) "ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន" ហើយបានជំរុញឱ្យសហរដ្ឋអាមេរិក "កែតម្រូវជាបន្ទាន់នូវអំពើខុសឆ្គង”។ ក្រសួងពាណិជ្ជកម្ម និងនាយកដ្ឋានគយរបស់ចិនក៏បានចេញផ្សាយបញ្ជីត្រួតពិនិត្យការនាំចេញថ្មីដែលទាក់ទងនឹងលោហៈធាតុកម្រជាច្រើនប្រភេទ រួមទាំងសម្ភារៈដែលទាក់ទងនឹងសារធាតុ tungsten ដែលជាធម្មតា ត្រូវបានប្រើប្រាស់ក្នុងឧបករណ៍ឧស្សាហកម្មនិងការពារជាតិ ក៏ដូចជាសម្ភារៈទាក់ទងនឹង tellurium ដែលអាចប្រើប្រាស់សម្រាប់បង្កើតបន្ទះស្រូបពន្លឺព្រះអាទិត្យ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

អគ្គលេខាបក្សកុម្មុយនិស្ត លោក To Lam ជួបពិភាក្សាតាមទូរស័ព្ទ ជាមួយថ្នាក់ដឹកនាំគុយបា

អគ្គលេខាបក្សកុម្មុយនិស្ត លោក To Lam ជួបពិភាក្សាតាមទូរស័ព្ទ ជាមួយថ្នាក់ដឹកនាំគុយបា

នាយប់ថ្ងៃទី ៤ ខែកុម្ភៈ នៅទីស្តីការរគណៈកម្មាធិការមជ្ឈិមបក្ស អគ្គលេខាបក្ស លោក To Lam បានជួបសន្ទនាតាមទូរស័ព្ទ ជាមួយលេខាទីមួយនៃបក្សកុម្មុយនិស្តគុយបា និងជាប្រធានរដ្ឋគុយបា លោក Miguel Diaz-Canel។

Top