• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សម្ព័ន្ធភាពប៉ាស៊ីហ្វីកនិងវៀតណាមក្នុងសភាពការណ៍សកលភាវូបនីយកម្ម

 
 សម្ព័ន្ធភាពប៉ាស៊ីហ្វីកនិងវៀតណាមក្នុងសភាពការណ៍សកលភាវូបនីយកម្ម

នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧នៅទីក្រុងហាណូយ ស្ថានទូតបណ្ដាប្រទេសឈីលី, ប្រទេសកូឡុំប៊ី, ប្រទេសម៉ិក​ស៊ិក​​និង​ប្រទេសប៉េរូ ជាសមាជិកសម្ព័ន្ធភាព​ប៉ាស៊ីហ្វីក ​បានរួមសហការជាមួយ​សម្ព័ន្ធក្រុមហ៊ុន​ទូរគមនាគមន៍​ Viettel រៀបចំជំនួបពិភាក្សា​ ដោយប្រធានបទ៖ “ សម្ព័ន្ធភាពប៉ាស៊ីហ្វីកនិងវៀតណាម​ក្នុងសភាព​ការណ៍​សកលភា​​វូបនីយ​កម្ម”។ ថ្លែង​មតិនៅទីនេះ ​អ​គ្គ​លេខាធិការ​ក្រុមប្រឹក្សា ​សហប្រតិបត្តិការ​​សេដ្ឋកិច្ច​ប៉ាស៊ីហ្វីក​ លោក​ Eduardo Pedrosa បានសង្កត់ធ្ងន់ថា៖ នេះជាសកម្មភាពមួយ​ដែល​បាន​រៀបចំ​ឡើ​ង​​ដើម្បី​ជួយ​ជ្រោម​ជ្រែង​​វៀត​​ណាម ក្នុង​តួនាទីជា​អ្នក​សម្របសម្រួលរបស់អាស៊ាន ​ជាមួយ​សម្ព័ន្ធភាព​ប៉ាស៊ីហ្វីក​  ​និងពង្រឹង​ទំនាក់​ទំនង​រវាងប្លុកទាំងពី​រ រួមទាំង​ជំរុញកិច្ច​សហប្រតិបត្តិការសេដ្ឋកិច្ច​ ពាណិជ្ជកម្ម​និងវិនិយោគ​​រវាង​សម្ព័ន្ធ​ភាព​ប៉ាស៊ីហ្វីក​​ និងវៀតណាម​ផងដែរ​​។ នៅទីនេះ តំណាង​ក្រសួងការបរទេសឈីលី, កូឡុំប៊ី, និងតំណាងស្ថាន​ទូតម៉ិក​ស៊ិក​និងប៉េរូនៅ​វៀតណាម​ បានចែក​​រំលែក​ អំពីសមិទ្ធផលលេច​ធ្លោរបស់​សម្ព័ន្ធ​ភាព​​ប៉ាស៊ីហ្វីក ក្រោយរយៈ​ពេល៦ឆ្នាំ​បង្កើត​មក​ ដំណើការកសាង​​តំបន់​មួយ ធ្វើសមាហរណកម្ម​ស៊ីជំរៅ ជំរុញកំណើន​ អភិវឌ្ឍន៍  និង​សមត្ថភាព​ប្រកួត​​ប្រជែង របស់​បណ្ដា​​ខឿន​​សេដ្ឋកិច្ច​ជា​សមាជិក​ផងដែរ៕
 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម
 

លោកប្រធានរដ្ឋ លឿង គឿង អញ្ជើញចេញដំណើរចូលរួមសប្តាហ៍កិច្ចប្រជុំកំពូល APEC ២០២៥

លោកប្រធានរដ្ឋ លឿង គឿង អញ្ជើញចេញដំណើរចូលរួមសប្តាហ៍កិច្ចប្រជុំកំពូល APEC ២០២៥

នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ លោកប្រធានរដ្ឋ លឿង គឿង និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីទីក្រុងហាណូយ ដើម្បីចូលរួមសប្តាហ៍កិច្ចប្រជុំកំពូលសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ២០២៥ នៅទីក្រុងគ្យុងជូ (Gyeongju) និងបំពេញទស្សនកិច្ចការងារទ្វេភាគីនៅកូរ៉េខាងត្បូង តបតាមការអញ្ជើញរបស់លោកប្រធានាធិបតី លី ជេម្យុង (Lee Jae Myung) ចាប់ពីថ្ងៃទី ២៩ ខែតុលា ដល់ថ្ងៃទី ១ ខែវិច្ឆិកា។

Top