• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សម្ព័ន្ធក្រុមហ៊ុនធំៗជាច្រើន ដូចជា Apple, Samsung, Foxconn មកបណ្ដាក់ទុននៅវៀតណាម

វៀតណាមកំពុងជួយសម្រួលដល់ការអភិវឌ្ឍន៍របស់មណ្ឌលឧស្សាហកម្ម តំបន់សេដ្ឋកិច្ច។
  រោងចក្ររបស់ក្រុមហ៊ុន Foxconn Group នៅ Bac Giang (រូបថត៖ VOV)  

នយោបាយមានស្ថិរភាព សេដ្ឋកិច្ចតែងតែមានកំណើន បរិយាកាសវិនិយោគគួរឲ្យទាក់ទាញគឺជាប្រការ ដែលធ្វើឲ្យវិនិយោគិនធំៗបានបម្លាស់ទីខ្សែសង្វាក់ផ្គត់ផ្គង់ផលិតកម្មមកកាន់វៀតណាម។ ក្នុងវេទិកា “មណ្ឌលឧស្សាហកម្មវៀតណាម - ២០២២៖ បើកលំហូរទុនវិនិយោគថ្មី” ដែលបានប្រព្រឹត្តទៅនាថ្ងៃទី ១១ ខែសីហា នៅទីក្រុងហូជីមិញនោះ ក្រសួងផែនការ និងវិនិយោគវៀតណាមបានឲ្យដឹងថា ក្នុងរយៈពេល ៧ ខែដើមឆ្នាំ ២០២២ វៀតណាមទាក់ទាញបានទុន FDI ចុះបញ្ជីថ្មីជាង ១៥,៥ ពាន់លានដុល្លារអាមេរិក។ វៀតណាមកំពុងជួយសម្រួលដល់ការអភិវឌ្ឍន៍របស់មណ្ឌលឧស្សាហកម្ម តំបន់សេដ្ឋកិច្ច។ ដូច្នេះហើយ វៀតណាមកំពុងក្លាយទៅជាគោលដៅមកដល់របស់សម្ព័ន្ធក្រុមហ៊ុនជួរមុខជាច្រើនដូចជា Apple, Samsung, Canon, LG, Sumitomo, Foxconn។ ក្រសួងផែនការ និងវិនិយោគបានសង្កត់ធ្ងន់ថា៖ វៀតណាមបានផ្តោតសំខាន់លើការពង្រីកកម្លាំងផ្ទៃក្នុងមហាអនុវត្តន៍គោលដៅពីរទន្ទឹមគ្នា ពោលគឺប្រយុទ្ធប្រឆាំងជំងឺរាតត្បាតផង និងស្ដារការអភិវឌ្ឍន៍សេដ្ឋកិច្ចឡើងវិញ ហើយទទួលបានលទ្ធផលវិជ្ជមានជាច្រើនក្នុងនោះមានការទាក់ទាញទុន FDI ផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top