• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សមុទ្រត្រូវតែបានកំណត់ជាលំហអភិវឌ្ឍន៍យុទ្ធសាស្ត្ររបស់ប្រទេសជាតិ

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានបង្អុលបង្ហាញយ៉ាងច្បាស់ថា ត្រូវផ្លាស់ប្ដូរថ្មីការត្រិះរិះ និងចក្ខុវិស័យអភិវឌ្ឍន៍សមុទ្រក្នុងសម័យកាលថ្មី។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ថ្លែងនៅជំនួបធ្វើការ។ (រូបថត៖ VNA)

នាព្រឹកថ្ងៃទី ៨ ខែមិថុនា នៅទីក្រុងហាណូយ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានដឹកនាំជំនួបធ្វើការជាមួយគណៈកម្មាធិការគោលនយោបាយ យុទ្ធសាស្ត្រមជ្ឈិម និងស្ថាប័នពាក់ព័ន្ធលើគម្រោងបូកសរុបសេចក្តីសម្រេចចិត្តលេខ ៣៦ ចុះថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០១៨ របស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី១២ ស្តីពីយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្រវៀតណាមប្រកបដោយចីរភាពដល់ឆ្នាំ ២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៤៥។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានបង្អុលបង្ហាញយ៉ាងច្បាស់ថា ត្រូវផ្លាស់ប្ដូរថ្មីការត្រិះរិះ និងចក្ខុវិស័យអភិវឌ្ឍន៍សមុទ្រក្នុងសម័យកាលថ្មី។​ សមុទ្រមិនត្រឹមតែជាកន្លែងសម្រាប់ធ្វើអាជីវកម្មធនធាន ឬអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ចមួយចំនួនប៉ុណ្ណោះទេ ថែមទាំងត្រូវបានកំណត់ថា ជាលំហអភិវឌ្ឍន៍យុទ្ធសាស្ត្ររបស់ប្រទេសជាតិ ជាកន្លែងដែលប្រមូលផ្ដុំផលប្រយោជន៍សម្រាប់ការអភិវឌ្ឍ ការពារជាតិ សន្តិសុខ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការធ្វើសមាហរណកម្មអន្តរជាតិទៀតផង។ ផែនការមេ យុទ្ធសាស្ត្រ និងកម្មវិធីអភិវឌ្ឍន៍សមុទ្រទាំងអស់ ត្រូវតែបម្រើតម្រូវការការពារអធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាព និងយុត្តាធិការជាតិ រក្សាបរិយាកាសសន្តិភាព និងស្ថិរភាព បង្កើនសមត្ថភាពស្វ័យការពារ និងការពារផលប្រយោជន៍ជាតិនៅលើដែនសមុទ្រ។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានសង្កត់ធ្ងន់ថា ត្រូវកសាងគំរូគ្រប់គ្រងសមុទ្រជាតិទំនើប។ នៅក្នុងសេចក្តីសម្រេចចិត្តថ្មី ត្រូវតែរួមបញ្ចូលគោលជំហរ ទិសដៅសម្រាប់ការស្រាវជ្រាវ ហើយស្នើគំរូគ្រប់គ្រងសមុទ្រទំនើប ឯកភាព និងភ្ជាប់គ្នាទៅវិញទៅមកដោយផ្អែកលើទិន្នន័យនិងផែនការមេលំហសមុទ្រជាតិ៕

តាម​ vovworld.vn/km-KH

បណ្តា​ទីក្រុងអាស៊ានជំរុញកិច្ចសហប្រតិបត្តិការ​ដើម្បីអនាគតនៃទីក្រុងឆ្លាតវៃ និងនិរន្តរភាព

បណ្តា​ទីក្រុងអាស៊ានជំរុញកិច្ចសហប្រតិបត្តិការ​ដើម្បីអនាគតនៃទីក្រុងឆ្លាតវៃ និងនិរន្តរភាព

សន្និសីទថ្នាក់ដឹកនាំបណ្តា​ទីក្រុងអាស៊ានឆ្នាំ២០២៦ បានប្រព្រឹត្តទៅសម័យប្រជុំបើកនារសៀលថ្ងៃទី៨ ខែមិថុនា នៅទីក្រុងហាណូយ។ សន្និសីទនេះ សំដៅជំរុញការចូលរួមយ៉ាងសកម្ម បរិយាប័ន្ន និងប្រកបដោយចីរភាពនៃភាគីពាក់ព័ន្ធទាំងអស់ក្នុងការកសាងសហគមន៍អាស៊ាន។ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក ផាម យ៉ា ទូក បានអញ្ជើញ​ចូលរួម និងថ្លែងសុន្ទរកថានៅក្នុង​សន្និសីទ​នេះ​។

Top