• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សមាជិកអចិន្ត្រៃយ៍នៃគណៈលេខា លោក ជិន គឹមទូ ចេញដំណើរទៅបំពេញទស្សនកិច្ចផ្លូវការនៅសិង្ហបុរី

នេះជាលើកដំបូងដែលសមាជិកអចិន្ត្រៃយ៍នៃគណៈលេខាបក្សកុម្មុយនិស្តវៀតណាម បានបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសសិង្ហបុរី។
លោក ជិន គឹមទូ (Tran Cam Tu) សមាជិកការិយាល័យនយោបាយ និងជាសមាជិកអចិន្ត្រៃយ៍នៃគណៈលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ចាកចេញពីទីក្រុងហាណូយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសសិង្ហបុរី និងធ្វើជាសហប្រធាននៃកិច្ចសន្ទនាយុទ្ធសាស្ត្រវៀតណាម-សិង្ហបុរីលើកទីមួយ។ រូបថត៖ VNA

នាព្រឹកថ្ងៃទី ២៤ ខែសីហា លោក ជិន គឹមទូ (Tran Cam Tu) សមាជិកការិយាល័យនយោបាយ និងជាសមាជិកអចិន្ត្រៃយ៍នៃគណៈលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម រួមជាមួយគណៈប្រតិភូជាន់ខ្ពស់នៃបក្សកុម្មុយនិស្តវៀតណាម បានចាកចេញពីទីក្រុងហាណូយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសសិង្ហបុរី និងធ្វើជាសហប្រធាននៃកិច្ចសន្ទនាយុទ្ធសាស្ត្រវៀតណាម-សិង្ហបុរីលើកទីមួយ រវាងបក្សកុម្មុយនិស្តវៀតណាម និងគណបក្សសកម្មភាពប្រជាជនសិង្ហបុរី។ ដំណើរទស្សនកិច្ច ធ្វើឡើងចាប់ពីថ្ងៃទី ២៤-២៥ ខែសីហា តាមការអញ្ជើញរបស់គណៈកម្មាធិការកណ្តាលនៃគណបក្សសកម្មភាពប្រជាជនសិង្ហបុរី។

ដំណើរទស្សនកិច្ចការងារនៅប្រទេសសិង្ហបុរី របស់សមាជិកអចិន្ត្រៃយ៍នៃគណៈលេខាលោក ជិន គឹមទូ មានអត្ថន័យពិសេស ជាមួយនឹងសញ្ញាសម្គាល់ដំបូងជាច្រើន។ នេះជាលើកដំបូងដែលសមាជិកអចិន្ត្រៃយ៍នៃគណៈលេខាបក្សកុម្មុយនិស្តវៀតណាម បានបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសសិង្ហបុរី។ នេះក៏ជាកិច្ចប្រជុំលើកដំបូងនៃយន្តការកិច្ចសន្ទនាយុទ្ធសាស្ត្រវៀតណាម-សិង្ហបុរី ដែលទើបតែត្រូវបានថ្នាក់ដឹកនាំនៃភាគីទាំងពីរឯកភាពគ្នា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសសិង្ហបុរីរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម នៅខែឧសភា ឆ្នាំ២០២៦។ បច្ចុប្បន្ននេះ វៀតណាមគឺជាប្រទេសដំបូងគេនៅអាស៊ីអាគ្នេយ៍ដែលមានយន្តការប្រហាក់ប្រហែលគ្នាជាមួយនឹងគណបក្សសកម្មភាពប្រជាជនសិង្ហបុរី៕

តាម​ vovworld.vn/km-KH

បិទសម័យប្រជុំវិសាមញ្ញលើកទី១ នៃរដ្ឋសភានីតិកាលទី១៦

បិទសម័យប្រជុំវិសាមញ្ញលើកទី១ នៃរដ្ឋសភានីតិកាលទី១៦

នៅរសៀលថ្ងៃទី២៤ ខែសីហា នៅទីក្រុងហាណូយ សម័យប្រជុំវិសាមញ្ញលើកទី១ នៃរដ្ឋសភានីតិកាលទី១៦ បានពិទបញ្ចប់បន្ទាប់ពីកិច្ច​ប្រជុំចំនួន​ពីរលើក ក្នុង​រយៈពេល​ ១៧ថ្ងៃធ្វើការ។ ពិធីបិទត្រូវបានផ្សាយផ្ទាល់តាមវិទ្យុសំឡេងវៀតណាម និងទូរទស្សន៍វៀតណាម។

Top