• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សមាជិកសភាអាមេរិក ដាក់ជូនសេចក្តីព្រាងច្បាប់ស្តីពីការផ្តល់ថវិកាបោសសំអាតគ្រាប់បែកមីននៅវៀតណាម ឡាវ និងកម្ពុជា

សេចក្តីព្រាងច្បាប់នេះ គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពដើម្បីបញ្ជាក់ពីការសន្យាយូរអង្វែងរបស់អាមេរិក ចំពោះការផ្តល់ជំនួយហិរញ្ញវត្ថុដើម្បីបោសសំអាតគ្រាប់បែកមីន និងយុទ្ធភ័ណ្ឌផ្ទុះដែលនៅសេសសល់នៅវៀតណាម ឡាវ និងកម្ពុជា។
ការស្វែងរកយុទ្ធភ័ណ្ឌផ្ទុះដោយប្រើប្រាស់ម៉ាស៊ីនជំនាញនៅតំបន់ខ្សាច់នៃស្រុក Hai Lang ខេត្ត Quang Tri។ រូបថតឯកសារ៖ Ho Cau/TTXVN

អ្នកយកព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅទីក្រុងវ៉ាស៊ីនតោននៅថ្ងៃទី ៨ ខែវិច្ឆិកា បានឲ្យដឹងថា លោក Tammy Baldwin សមាជិកព្រឹទ្ធសភានៃគណបក្សប្រជាធិបតេយ្យ តំណាងរដ្ឋ Wisconsin សមាជិកគណៈកម្មាធិការបែងចែកថវិកានៃព្រឹទ្ធសភា និងសមាជិកព្រឹទ្ធសភា Jerry Moran នៃគណបក្សសាធារណរដ្ឋ តំណាងរដ្ឋ Kansas ទើបបានដាក់ជូនសេចក្តីព្រាងច្បាប់នៃគណបក្សទាំងពីរ ដែលកំណត់ថវិកាសម្រាប់ការងារបោសសម្អាតគ្រាប់បែកមីន និងយុទ្ធភ័ណ្ឌផ្ទុះដែលនៅសេសសល់ក្រោយសម័យសង្គ្រាម នៅវៀតណាម ឡាវ និងកម្ពុជា។

សេចក្តីព្រាងច្បាប់នេះ គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពដើម្បីបញ្ជាក់ពីការសន្យាយូរអង្វែងរបស់អាមេរិក ចំពោះការផ្តល់ជំនួយហិរញ្ញវត្ថុដើម្បីបោសសំអាតគ្រាប់បែកមីន និងយុទ្ធភ័ណ្ឌផ្ទុះដែលនៅសេសសល់នៅវៀតណាម ឡាវ និងកម្ពុជា។ នាពេលខាងមុខ អាមេរិកនឹងចំណាយទឹកប្រាក់ ១០០ លានដុល្លារអាមេរិកសម្រាប់ការងារនេះ ក្នុងដំណាក់កាលឆ្នាំ ២០២៥-២០២៩៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

កាណាដាអះអាងពីការឱ្យ​តម្លៃចំពោះ​ទំនាក់ទំនងជាមួយវៀតណាម

កាណាដាអះអាងពីការឱ្យ​តម្លៃចំពោះ​ទំនាក់ទំនងជាមួយវៀតណាម

នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយពីការិយាល័យអគ្គទេសាភិបាលកាណាដា មុនពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម ទៅកាន់កាណាដា លោកស្រី​អគ្គទេសាភិបាល លូអ៊ីស អាប៊ួរ បានឱ្យ​ដឹងថា ក្នុងអំឡុងពេលដំណើរទស្សនកិច្ចនេះ លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ តូ​ ឡឹម នឹងចូលរួមក្នុងសកម្មភាពនានានៅទីក្រុងអូតាវ៉ា ដើម្បីបន្ត​ពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

Top