• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សមាជិករដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ ធ្វើសច្ចាប្រណិធានចូលកាន់តំណែង

ក្នុងពិធីសច្ចាប្រណិធាន សមាជិករដ្ឋសភាទាំងអស់បានប្ដេជ្ញាគោរពរដ្ឋធម្មនុញ្ញ បម្រើជានិច្ចផលប្រយោជន៍របស់ប្រជារាស្ត្រ ប្រជាជាតិ និងមាតុភូមិកម្ពុជា។
ក្នុងពិធីសច្ចាប្រណិធាន សមាជិករដ្ឋសភាទាំងអស់បានប្ដេជ្ញាគោរពរដ្ឋធម្មនុញ្ញ បម្រើជានិច្ចផលប្រយោជន៍របស់ប្រជារាស្ត្រ ប្រជាជាតិ និងមាតុភូមិកម្ពុជា។

កាលពីរសៀលម្សិលមិញ (ថ្ងៃទី២១ សីហា) នៅព្រះបរមរាជវាំង ក្នុងរាជធានីភ្នំពេញ សមាជិករដ្ឋសភានីតិកាលទី៧ នៃព្រះរាជាណាចក្រកម្ពុជា ចំនួន ១២៥រូប បាន សច្ចាប្រណិធានចំពោះព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ដែលជិតមួយខែបន្ទាប់ពីការបោះឆ្នោតសកលបានប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា។ ក្នុងពិធីសច្ចាប្រណិធាន សមាជិករដ្ឋសភាទាំងអស់បានប្ដេជ្ញាគោរពរដ្ឋធម្មនុញ្ញ បម្រើជានិច្ចផលប្រយោជន៍របស់ប្រជារាស្ត្រ ប្រជាជាតិ និងមាតុភូមិកម្ពុជា។ សមាជិករដ្ឋសភាបានសច្ចាថា មិនកេងប្រវ័ញ្ចនូវផលប្រយោជន៍ជាតិ សម្រាប់ផ្ទាល់ខ្លួន ឬសម្រាប់គ្រួសារ ឬសម្រាប់បក្សពួក ឬសម្រាប់ ភាគីរៀងៗខ្លួនឡើយ។ សមាជិករដ្ឋសភាប្ដេជ្ញាការពារជានិច្ចឯករាជ្យភាពទាំងស្រុងនៃមាតុភូមិ អធិបតេយ្យភាពជាតិ សាមគ្គីភាពផ្ទៃក្នុង។ សមាជិករដ្ឋសភាប្ដេជ្ញារក្សាជានិច្ចអព្យាក្រឹតភាព និងភាពមិនចូលបក្សសម្ព័ន្ធ សម្រាប់កម្ពុជា ហើយមិនអនុញជាដាច់ខាតឲ្យជនណាមួយក៏ដោយ ដែលចប់ជ្រៀងជ្រែកចូលក្នុងផ្ទៃក្នុងនៃកម្ពុជា ឬមកបង្គាប់បញ្ជាចំពោះគោលនយោបាយជាតិ និងអន្តរជាតិរបស់កម្ពុជាបានឡើយ ព្រមទាំងតស៊ូប្រឆាំងអំពើពុករលួយគ្រប់បែបយ៉ាង ប្រឆាំងអយុត្តិធម៌សង្គម ហើយតស៊ូដើម្បីផ្សះផ្សារជាតិផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វៀតណាមចាត់ទុកសហរដ្ឋអាមេរិកជាដៃគូសំខាន់ចម្បងជានិច្ច

វៀតណាមចាត់ទុកសហរដ្ឋអាមេរិកជាដៃគូសំខាន់ចម្បងជានិច្ច

នៅរសៀលថ្ងៃទី ២ ខែវិច្ឆិកា នៅទីក្រុងហាណូយ អញ្ជើញទទួលជួបលោក Pete Hegseth រដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាម លោកអគ្គលេខាបក្ស តូ ឡឹម បានបញ្ជាក់ថា វៀតណាមចាត់ទុកសហរដ្ឋអាមេរិកជា ដៃគូមួយក្នុងចំណោមដៃគូសំខាន់ចម្បងជានិច្ច ដោយមានបំណងចង់បន្តពង្រឹងកិច្ច សហប្រតិបត្តិការទ្វេភាគីយ៉ាងទូលំទូលាយលើគ្រប់វិស័យ ដើម្បីផលប្រយោជន៍របស់ ប្រជាជននៃប្រទេសទាំងពីរ។

Top