• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សមាជិកព្រឹទ្ធសភាអាមេរិកបានចេញសេចក្តីប្រកាសដោយទទួលស្គាល់រយៈពេល ២៥ ឆ្នាំនៃប្រក្រតីភាពនូវទំនាក់ទំនងវៀតណាម - អាមេរិក

លោក Cory Gardner ប្រធានអនុគណៈកម្មាធិការអាស៊ីបូព៌ា ប៉ាស៊ីហ្វិកនិងគោលនយោបាយសន្តិសុខបណ្តាញអន្តរជាតិ នៃគណៈកម្មាធិការកិច្ចការបរទេសព្រឹទ្ធសភាអាមេរិក កាលពីថ្ងៃទី ១២ ខែកក្កដា បានចេញសេចក្តីប្រកាសមួយដោយទទួលស្គាល់រយៈពេល ២៥ ឆ្នាំ នៃការធ្វើឱ្យប្រក្រតីភាពនូវទំនាក់ទំនងវៀតណាម - អាមេរិក។
 
សេចក្តីប្រកាសរបស់សមាជិកព្រឹទ្ធ សភា Cory Gardner បាននិយាយថា ក្នុងរយៈពេល ២៥ ឆ្នាំកន្លងមក ទំនាក់ទំនងប្រក្រតីភាពជាមួយ វៀតណាម បានផ្តល់ផលប្រយោជន៍សម្រាប់វិស័យពាណិជ្ជកម្ម សុខភាពសាធារណៈរបស់អាមេរិក និងជួយគាំទ្រដល់សិទ្ធិមនុស្សនិងប្រជាធិប តេយ្យនៅជុំវិញពិភពលោក។ យោងតាមសមាជិកព្រឹទ្ធសភា លោក Cory Gardner ក្នុងឱកាសរំលឹកខួប ២៥ ឆ្នាំនៃទិវាបង្កើតទំនាក់ទំនងការទូតជាមួយវៀតណាម សហរដ្ឋអាមេរិកបានអបអរសាទរចំពោះវៀតណាមក្នុងនាមជាប្រធានអាស៊ាន។ សមាជិកព្រឹទ្ធសភា Gardner បានបង្ហាញនូវបំណងចង់បន្តពង្រឹងភាពជាដៃគូរឹងមាំរវាងសហរដ្ឋអាមេរិកនិងវៀត ណាម តាមរយៈ ក្រមច្បាប់ផ្តួចផ្តើមធានារ៉ាប់រងអាស៊ី ដែលត្រូវបានគណបក្សទាំងពីរនៃសភាអាមេរិកគាំទ្រផងដែរ៕

តាម ​VOV5 - វិទ្យុសំឡេងវៀតណាម​

លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង ទទួលជួបប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន

លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង ទទួលជួបប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន

នាព្រឹកថ្ងៃទី១១ ខែមិថុនា នៅទីស្នាក់ការរដ្ឋាភិបាល (ទីក្រុងហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង បានទទួលជួបលោក តាណាកា អាគីហ៊ីកូ ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ដែលកំពុងបំពេញទស្សនកិច្ចការងារនៅប្រទេសវៀតណាម។

Top