នៅក្នុងលិខិតនោះ សមាជិកព្រឹទ្ធសភា លោក Daines បានថ្លែងថា លោកមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចរបស់លោក មកកាន់វៀតណាមកាលពីខែមីនាកន្លងទៅ និងកោតសរសើរចំពោះការពិភាក្សាជាមួយលោកអគ្គលេខាបក្ស ស្តីពីទំនាក់ទំនងទ្វេភាគី ក៏ដូចជា សម្តែងទំនុកចិត្តលើឱកាសសហប្រតិបត្តិការដ៏ធំធេង នាពេលអនាគត។
សមាជិកព្រឹទ្ធសភា លោក Daines ក៏បានជូនដំណឹងចំពោះការដែល ព្រឹទ្ធ សភាអាមេរិកនាពេលថ្មីៗនេះ បានអនុម័តលើសេចក្តីសម្រេចលេខ ៣២១ ដើម្បីរំលឹកខួបលើកទី៣០ នៃការធ្វើឱ្យប្រក្រតីភាពនៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ (១៩៩៥-២០២៥) ដែលលោកជាសហឧបត្ថម្ភ ធ្វើឡើងនៅខែធ្នូ ឆ្នាំ ២០២៥។ ក្នុងពេលជាមួយគ្នានេះ លោកបានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកតែងតែយកចិត្តទុកដាក់លើទំនាក់ទំនងមិត្តភាពរបស់ខ្លួនជាមួយវៀតណាម និងចង់បន្តបើកទូលាយកិច្ចសហប្រតិបត្តិការបន្ថែមទៀត ក្នុងបណ្តាឆ្នាំខាងមុខ៕







