• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សមាជិកប្រចាំការនៃគណៈលេខាមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ជួបពិភាក្សាជាមួយសមាជិកប្រចាំការនៃគណៈលេខាមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ

ក្នុងកិច្ចពិភាក្សា ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍជាវិជ្ជមាន និងទូលំទូលាយនៃទំនាក់ទំនងវៀតណាម-ឡាវក្នុងរយៈពេលកន្លងមក។

ទិដ្ឋភាពនៃជំនួបពិភាក្សា។ (រូបថត៖ VNA)

នៅព្រឹកថ្ងៃទី ៩ ខែមេសា នៅទីក្រុងវៀងចន្ទន៍ (ឡាវ) បន្ទាប់ពីពិធីស្វាគមន៍ជាផ្លូវការដ៏ឧឡារិក លោក ត្រិន កឹមទូ សមាជិកប្រចាំការនៃគណៈលេខាមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម បានជួបពិភាក្សាជាមួយលោក វីឡៃ ឡាក់ខាំផុង (Vilay Lakhamphong) សមាជិកប្រចាំការនៃគណៈលេខាមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ។

ក្នុងកិច្ចពិភាក្សា ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍជាវិជ្ជមាន និងទូលំទូលាយនៃទំនាក់ទំនង​វៀតណាម-ឡាវក្នុងរយៈពេលកន្លងមក ជាពិសេសការជឿទុកចិត្តគ្នាខាងនយោបាយកាន់តែខ្លាំងឡើង កិច្ចសហប្រតិបត្តិការកាន់តែមានប្រសិទ្ធភាព ជាពិសេសបន្ទាប់ពីដំណើរទស្សនកិច្ចទៅវិញទៅមករបស់ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ និងជំនួបរវាងថ្នាក់ដឹកនាំបក្សទាំងពីរ របស់វៀតណាម-ឡាវ ក៏ដូចជាជំនួបរវាងថ្នាក់ដឹកនាំបក្សទាំងបី របស់កម្ពុជា-ឡាវ-វៀតណាមផងដែរ។

ភាគីទាំងពីរក៏បានឯកភាពគ្នាបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងការងារឃោសនា និងអប់រំអំពីប្រពៃណីនៃទំនាក់ទំនងមិត្តភាពដ៏មហិមារ និងសាមគ្គីភាពពិសេសរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ ជាពិសេសសម្រាប់យុវជនជំនាន់ក្រោយ ដោយចាត់ទុកនេះជាកិច្ចការសំខាន់យុទ្ធសាស្ត្រ និងយូរអង្វែង សំដៅថែរក្សា និងពង្រីកទ្រព្យសម្បត្តិរួមដែលមិនអាចកាត់ថ្លៃបានរបស់ប្រជាជាតិទាំងពីរ៕

តាម vovworld.vn/km-KH

លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋាភិបាល និងគណៈអចិន្ត្រៃយ៍នៃ​គណៈកម្មាធិការបក្សរដ្ឋាភិបាល

លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋាភិបាល និងគណៈអចិន្ត្រៃយ៍នៃ​គណៈកម្មាធិការបក្សរដ្ឋាភិបាល

នាព្រឹកថ្ងៃទី ៩ ខែមេសា នៅទីស្នាក់ការរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋាភិបាល និងគណៈកម្មាធិការអចិន្ត្រៃយ៍គណៈកម្មាធិការបក្សរដ្ឋាភិបាល។

Top