• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សមាគមអតីតយុទ្ធជនវៀតណាមនៅរុស្ស៊ីប្រារព្ធទិវារំដោះភាគខាងត្បូង និងទិវាពលកម្មអន្តរជាតិ

ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពវៀតណាមប្រចាំនៅរុស្ស៊ី លោក Dang Minh Khoi បានសង្កត់ធ្ងន់លើគុណបំណាច់របស់ជនរួមជាតិ និងយុទ្ធជនពលីដែលបានប្រយុទ្ធតស៊ូ និងពលីកម្មសម្រាប់ប្រទេសជាតិ។
  ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានផ្តល់អាហារូបករណ៍ចំនួន ៦០ កន្លែង ដល់សិស្សានុសិស្សដែលមានស្ថានភាពលំបាក ហើយមានសមិទ្ធិផលសិក្សាល្អៗ (រូបថត៖ VNA)  

នាយប់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ សមាគមអតីតយុទ្ធជនវៀតណាមនៅរុស្ស៊ីបានប្រារព្ធពិធីរំលឹកខួបលើកទី ៤៧ ទិវារំដោះវៀតណាមខាងត្បូង និងឯកភាពប្រទេសជាតិ (៣០ មេសា ១៩៧៥ - ៣០ មេសា ២០២២) និងទិវាពលកម្មអន្តរជាតិ (១ ឧសភា)។ អញ្ជើញចូលរួមព្រឹត្តិការណ៍នេះមានវត្តមានអតីតយុទ្ធជនវៀតណាមយ៉ាងច្រើនកុះករនៅទីក្រុងម៉ូស្គូ។ អញ្ជើញថ្លែងមតិក្នុងពិធីនេះ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពវៀតណាមប្រចាំនៅរុស្ស៊ី លោក Dang Minh Khoi បានសង្កត់ធ្ងន់លើគុណបំណាច់របស់ជនរួមជាតិ និងយុទ្ធជនពលីដែលបានប្រយុទ្ធតស៊ូ និងពលីកម្មសម្រាប់ប្រទេសជាតិ ហើយលោកបានឲ្យថា ចាំបាច់ត្រូវប្រៀនប្រដៅ អប់រំដល់ កូនចៅជំនាន់ក្រោយដើម្បីការពារមាតុភូមិវៀតណាម។

នៅក្នុងពិធីនេះ សមាគមអតីតយុទ្ធជនវៀតណាមបានជួយជ្រោមជ្រែងនឹងសេចក្ដីអំពាវនាវរបស់កងទ័ពជើងទឹកវៀតណាម គណៈកម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាមនៅឯបរទេស ស្ថានទូតវៀតណាមប្រចាំនៅរុស្ស៊ី និងសមាគមជនវៀតណាមនៅរុស្សី បានរៀបចំពិធីជួយឧបត្ថម្ភថវិកាចំនួន ៣,៥ ពាន់លានដុងជូនកងទ័ព និងប្រជាជននៅស្រុកកោះ Truong Sa ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

អះអាងពីការប្តេជ្ញាចិត្តរបស់វៀតណាមចំពោះដំណើរការកសាងសហគមន៍អាស៊ាន

អះអាងពីការប្តេជ្ញាចិត្តរបស់វៀតណាមចំពោះដំណើរការកសាងសហគមន៍អាស៊ាន

តបតាមការអញ្ជើញរបស់ប្រធានាធិបតី Ferdinand Romualdez Marcos Jr. នៃសាធារណរដ្ឋហ្វីលីពីន ប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ឆ្នាំ ២០២៦ លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹង នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ នៅទីក្រុង Cebu ប្រទេសហ្វីលីពីន ចាប់ពីថ្ងៃទី ៧-៨ ខែឧសភា។

Top