• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សន្សំបានអគ្គិសនីចំនួន ៤៤៨.០០០គីឡូវ៉ាត់ បន្ទាប់ពីបិទភ្លើង ១ ម៉ោង ដើម្បីឆ្លើយតបទៅនឹងម៉ោងផែនដី ឆ្នាំ ២០២៥

ព្រឹត្តិការណ៍ ម៉ោងផែនដី មានគោលបំណងឆ្លើយតបនិងអំពាវនាវឱ្យមានការចូលរួមពីគ្រប់ស្រទាប់វណ្ណៈក្នុងសង្គម ដើម្បីធ្វើ សកម្មភាពរួមគ្នា ឆ្ពោះទៅរកសេដ្ឋកិច្ចបៃតង។
សកម្មភាពបិទភ្លើងដើម្បីឆ្លើយតបទៅនឹងម៉ោងផែនដី ២០២៥ នៅទីក្រុងហាណូយ (រូបថត៖ Long Nguyen/qdnd.vn)

យោងតាមព័ត៌មានពីក្រុមហ៊ុនប្រតិបត្តិការប្រព័ន្ធអគ្គិសនី និងទីផ្សារ (NSMO) បន្ទាប់ពីបិទភ្លើងរយៈពេល ១ ម៉ោង សម្រាប់ព្រឹត្តិការណ៍ ម៉ោងផែនដី ឆ្នាំ ២០២៥ (ចាប់ពីម៉ោង ៨និង៣០នាទី យប់ ដល់ម៉ោង ៩និង ៣០នាទី យប់ ថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២៥) ប្រទេសទាំងមូលបានសន្សំសំចៃអគ្គិសនីបានចំនួន ៤៤៨.០០០គីឡូវ៉ាត់។ ព្រឹត្តិការណ៍ ម៉ោងផែនដី មានគោលបំណងឆ្លើយតបនិងអំពាវនាវឱ្យមានការចូលរួមពីគ្រប់ស្រទាប់វណ្ណៈក្នុងសង្គម ដើម្បីធ្វើសកម្មភាពរួមគ្នាឆ្ពោះទៅរកសេដ្ឋកិច្ចបៃតង។

ឆ្នាំមុននេះ ឆ្លើយតបទៅនឹងយុទ្ធនាការណ៍ម៉ោងផែនដី បន្ទាប់ពីបិទភ្លើង ១ ម៉ោង ប្រទេសទាំងមូលបានសន្សំសំចៃអគ្គិសនីបាន ៤២៨.០០០គីឡូវ៉ាត់។ យោងតាមការវាយតម្លៃរបស់ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម វិស័យថាមពលបច្ចុប្បន្នបានរួមចំណែកប្រហែល ៧០% នៃការបំភាយឧស្ម័នផ្ទះកញ្ចក់សរុប។ នៅក្រោមសេណារីយ៉ូអភិវឌ្ឍន៍ធម្មតា សមាមាត្រនេះអាចឈានដល់ ៨០% នៅឆ្នាំ ២០៣០។ ប្រសិនបើតំបន់ អាជីវកម្ម និងប្រជាជនមិនចាត់វិធានការយ៉ាងខ្លាំងដើម្បីកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ វៀតណាមប្រហែលជាពិបាកក្នុងការសម្រេចបាននូវគោលដៅនៃការបំភាយឧស្ម័នសូន្យសុទ្ធនៅឆ្នាំ ២០៥០ ដូចដែលបានប្តេជ្ញាមុននេះឡើយ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

តបតាមការអញ្ជើញរបស់ប្រធានាធិបតីអាស៊ែបៃហ្សង់លោក Ilham Aliyev អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម និង លោកជំទាវ បានទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅអាស៊ែបៃហ្សង់ ចាប់ពីថ្ងៃទី ៧ ដល់ ថ្ងៃទី ៨ ឧសភា។

Top